ខេត្តឧត្តរមានជយ័ៈ ក្រោយពីកងកំលាំយោធាសឹករងស្រុកអន្លង់វែងឈ្មោះជ្រក់ មេបញ្ជាការ(ខ)ប្រចាំការនៅបង្គោលសីម៉ាលេខ១១ បានដឹកនាំមន្ត្រីក្រោម
ឱវាទទាប់ស្កាត់និងបង្ក្រាប ការជួញដូរឈើក្រញូងឆ្លងដែន កាលពីល្ងាចថ្ងៃទី ០៨ខែកញ្ញា ឆ្នាំ២០១៧ស្ថិតនៅបង្គោលសីម៉ាលេខ១២ក្នុងភូមិដងទង់សង្កាត់កូនគ្រាលក្រុងសំរោងខេត្តឧត្តរមានជយ័។
ដោយមានការបែកធ្លាយមកថា បានបង់ប្រាក់មួយជើង(១០ម៉ឺន)ដប់ម៉ឺនរៀល។អោយទៅយោធាសឹករងស្រុកអន្លង់វែងជារាងរាល់ជើងរាប់ឆ្នាំមកហើយ ខាន់បង់តែមួជើងសោះចាប់យកឈើក្រញូងរបស់ពួកគាត់អស់។
ពលករដែលរងការចាប់យកឈើក្រញូងពីសំណាក់យោធាសឹករងស្រុកអន្លង់វែងនៅល្ថាចថ្ងៃទី០៨ខែកញ្ញានេះ ទី១៖ឈ្មោះឆេង ត្រប់ អាយុ៣០ឆ្នាំ ទី០២៖ឈ្មោះ ញ៉ែមលឿន អាយុ ២៩ឆ្នាំ ទី០៣៖ឈ្មោះ សួន ប្រុស អាយុ៣៨ឆ្នាំ ទី០៤៖ឈ្មោះ ហូ សុំ អាយុ ៣៦ ឆ្នាំ នាក់ទាំងបួនរស់នៅភូមិដងទង់សង្កាត់កូនគ្រាលក្រុងសំរោង។
បើតាមការរាបរាប់ របស់ពលករទាំងបួននាក់ខាងលើថា ពួកគាត់បានក្លាយជាពលករអាជីពឆ្លងដែនខុសច្បាប់កាប់ឈើក្រញូងច្រើនឆ្នាំមកហើយ នៅបង្គោលសីម៉ាលេខ១០លេខ១១និងលេខ១២។ពួកគាត់បានបន្ដរថា ពួកគាត់បានបង់ប្រាក់ក្នុងមួយជើង១០ម៉ឺនរៀលជារាងរាល់ជើងច្រើនខែឆ្នាំមកហើយ អោយទៅយោធាសឹករងស្រុកអន្លង់វែងឈ្មោះជ្រក់ ប្រចាំនៅក្នុងភូមិដងទង់ ដែលមានតួរនាទីជាមេបញ្ជាការ(ខ)នៃកងអនុសេនាធំការពារព្រុំដែនលេខ០៧សឹករងអន្លង់វែង។ប្រជាពលរដ្ឋនៅភូមិដងទង់បានរអ៊ួរទាំថា អោយតែដល់ពេលបុណ្យទានម្ដងៗដូចជាបុណ្យចូលឆ្នាំ រឺក៍បុណ្យភ្ជុំបិណ្ឌ គឺកងកំលាំងតែងតែចាប់យកឈើក្រញូងរហូត ដោយពួកគាត់សង្សយ័ថាប្រែលចាប់យកទៅលក់យកប្រាក់បានច្រើនជាងប្រាក់ដែលបានបងអោយ ហើយមើលទៅ ។ហើយការចាប់ឈើក្រញូងនេះក៍មានភាពលំអៀងដែរ ដោយបើកដៃអោយមេឈ្មួញធំៗដាក់កម្មករឆ្លងដែននិងប្រមូលទិញយ៉ាងអនាធិប្បតេយ្យនៅក្នុងតំបន់ខាងលើ ជាក់ស្ដែង ដូចជាលោករវះសេនីយ៍ឯក រស់ ជុក នៅអង្គភាពកងពលតូចលេខ42ធ្វើសកម្មភាពអត់ឈប់ឈររាប់ឆ្នាំបែជាមិនមានចំណត់ការណ៍ទៅវិញ ធ្វើបាបបានតែប្រជាពលរដ្ឋក្រីក្ររកព្រឹកខ្វះល្ងាចអត់ប្រាក់បង់អោយតែប៉ុណ្ណោះ។
ជុំវិញករណីខាងលើលោកជ្រក់ បានអោយដឹងតាមទូសព្ទ័ថាឈើក្រញូងដែលលោកបង្ក្រាបបាន រក្សារទុកក្នុងបន្ទាយលោកថាជាប់រវល់ប្រជុំ៕ដោយ ប៉ែន នួន