រីយ៉ូឌឹជេនេរ៉ូៈ ព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup 2014 បានចាប់ផ្តើមប្រកួតនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០១៤នេះ នៅប្រទេសប្រេស៊ីល ដែលសូម្បីតែស្ត្រីរកស៊ីផ្លូវភេទ១លាននាក់ក៏រៀបចំខ្លួនទទួលព្រឹត្តិការណ៍ និងស្វាគមន៍ផងដែរ (Brazil's sex
trade: How the country's one million prostitutes are preparing for the World Cup) ។
តាមវេបសាយបរទេសកាលពីពេលថ្មីៗនេះ ស្របពេលដែលអ្នកគាំទ្រវិស័យបាល់ទាត់ជុំវិញពិភពលោកសម្រុកទៅកាន់ប្រទេសប្រេស៊ីលដើម្បីទស្សនាព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2014 នោះសេវាកម្មបម្រើផ្លូវភេទក្នុងប្រទេសប្រេស៊ីលក៏កំពុងត្រៀមខ្លួន រួចជាស្រេចហើយដែរ ដើម្បីបម្រើសេវាកម្មផ្លូវភេទដល់បុរសៗ ទោះបីជាទង្វើបែបនេះវាខុសច្បាប់ ក៏ដោយ ។
ប្រភពនេះបានឱ្យដឹងដែរថា នារីដែលប្រកបរបររកស៊ីផ្លូវភេទត្រូវបានទទួលការបណ្តុះបណ្តាល ផ្នែកភាសាអង់គ្លេសដើម្បីមានភាពងាយស្រួលក្នុងការទាក់ទងភ្ញៀវ បរទេស ជាពិសេសជនជាតិដែលនិយាយភាសាអង់គ្លេសតែម្តង (the sex workers of Brazil are preparing for the World Cup with English lessons and credit-card facilities )។
មន្ត្រី និងអ្នកផ្សព្វផ្សាយយុទ្ធនាការទប់ស្កាត់របរនេះ បានទទួលស្គាល់ថា នារីវ័យក្មេង កំពុងតែរៀបចំខ្លួនសម្រាប់ស្វាគមន៍រដូវកាលដ៏ពិសេសនេះមែន។ ប៉ុន្តែមួយចំនួនក៏ត្រូវបានចាប់ខ្លួនផងដែរ៕