កងរាជអាវុធហត្ថ​ស្រុក​ស្ទោង ចាប់​ត្រាក់ទ័រ​៤​គ្រឿង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក ឈ្មួញ​ឃុបឃិត​ជាមួយ​អាជ្ញាធរ

0

​កំពង់ធំ​៖ ព្រៃ​លិច​ទឹក​គឺមាន​សារៈសំខាន់ សម្រាប់​ការផ្តល់​ជម្រក​ដល់​ម​ឆ្ឆា​ជាតិ ធ្វើការ​ពង​កូន និង​បន្ត​ពូជ តែ​ត្រូវបាន​ឈ្មួញ​មួយចំនួន បាន​ប៉ុនប៉ង​ម្តង​ហើយ​ម្តងទៀត ដើម្បី​លេប​ត្របាក់​ឈូសឆាយ ភ្ជួរ​កំទេច​ព្រៃ​ដើម្បី វាទទី​យក​ដី​ដែល​ត្រូវបាន​ហាមឃាត់ ពី​រាជរដ្ឋាភិបាល​យកមក​ធ្វើជា​កម្ម​សិទ្ធ ទោះជា​ត្រូវបាន​ផ្តន្ទាទោស ក៏​ឈ្មួញ​ទាំងនេះ នៅតែ​ពុំ​មានការ​រាងចាល ដែល​ត្រូវបាន​គេ​ដឹងថា មានការ​ឃុបឃិត​ពី​មេឃុំ​ជា​អ្នកបើក​ភ្លើង​ខៀវ​។ ​

សកម្មភាព​ឈ្មួញ​ការ​ភ្ជួរ​ដីព្រៃ​លិច ត្រូវបាន​លោក​វរៈសេនីយ៍ត្រី ឃុន ប៊ុន​ហូ មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​ស្ទោង ដឹកនាំ​កំ​លាំ​មន្ត្រី​ក្រោម​ឳ​វាទ ចុះបង្ក្រាប​នៅ​រសៀល​ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៤ នៅ​ចំនុច​ភូមិសាស្ត្រ​ឃុំ ស​ព្រោ​ជ ស្រុក​ស្ទោង ខេត្តកំពង់ធំ ព្រមទាំង​រឹបអូស​បាន ត្រាក់ទ័រ ចំនួន​៤​គ្រឿង ព្រមទាំង​តៃ កុង​ត្រាក់ទ័រ​ចំនួន ៦​នាក់ ទី​១​ឈ្មោះ ហង្ស ហេន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ទី​២ ឈ្មោះ បិ​ន សុភាព ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ទី​៣ ឈ្មោះ សំ ថា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ទី​

៤ ឈ្មោះ សុំ គី ភេទ ប្រុស អាយុ ៣៧​ឆ្នាំ ទី​៥​ឈ្មោះ កែវ គឿន ភេទ​ប្រុស អាយុ ២៣​អ្នក​ទាំង​៥​នាក់​នេះ​រស់នៅ​ភូមិ​ទួល​ជ្រៃ ឃុំ សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ឆ្នាំ ទី​៦ ឈ្មោះ លី លីម ភេទ​ប្រុស អាយុ ៥១​ឆ្នាំ រស់នៅ​ភូមិ ប្រនិត ឃុំ សំព្រោជ ស្រុក​ស្ទោង ខេត្តកំពង់ធំ ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវបាន​កងរាជអាវុធហត្ថ​ស្ទោង ប្រគល់​ឲ្យ​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ត​រដ្ឋបាល ជលផល​កំពង់ធំ ទទួលយក​ទាំង​មនុស្ស និង​វត្ថុតាង​ត្រាក់ទ័រ​៤​គ្រឿង ដើម្បី​កសាង​សំណុំ រឿង​បញ្ជូនទៅ​តុលាការ ។​

​លោក វរៈសេនីយ៍ត្រី ឃុន ប៊ុន​ហូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង បាន​ឲ្យ​ដឹងថា មុន​ឈានដល់​ការ ឃាត់​ត្រាក់ទ័រ​៤​គ្រឿង​នេះ លោក​បានទទួល​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ថា​មាន​ឈ្មួញ​មួយក្រុម​កំពុងតែ​ធ្វើ​សកម្ម​សភាព ភ្ជួរ​ដីព្រៃ​លិច​ទឹក នៅ​តំបន់​២ និង​តំបន់​៣ ដែលជា​ចំនុច​ត្រូវបាន​ហាមឃាត់ ដាច់ខាត​មិន​ឲ្យ​បុគ្គល​ណា​ម្នាក់ រំលោភបំពាន​បានឡើយ ទើប​លោក បាន​សុំ​យោបល់​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដើម្បី​សុំ​គោលការណ៍ ចុះបង្ក្រាប​និង​ស្ទាក់ចាប់​ជនល្មើស​ដែល​កំពុង តែ​ធ្វើ​សកម្មភាព​រំលោភបំពាន​ដីព្រៃ​លិច​ទឹក ក្នុង​គោលបំណង​ថែរក្សា​ធនធានធម្មជាតិ និង​ម​ឆ្ឆា​ជាតិ ឲ្យ​មាន​ទីជម្រក​សម្រាប់​បន្ត​ពូជ​ទៅ​ថ្ងៃក្រោយ ។​

​ប្រភព​ពត៌មាន បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បើក​យុទ្ធនាការ ចុះបង្ក្រាប​គ្រឿងចក្រ​អ៊ិ​ច​ស្ការ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​កន្លងមក ព្រមទាំង​ចាប់​ឈ្មួញ​និង​ជន​ឃុបឃិត រួមទាំង​ថ្នាក់ដឹកនាំ​មួយចំនួន ថែមទាំង​ចាប់បាន​គ្រឿងចក្រ​ជិត​១០០​គ្រឿង​ក្នុងនោះ​ក៏មាន​ឈ្មោះ ពា​ញ ពូ​ល ផងដែរ​បន្ទាប់មក​ស្ថានភាព​ការ​ឈូសឆាយ​បាន ស្ងាត់ មួយ​រយះ​ទៅ តែ​ពេលនេះ​ត្រូវបាន​ឈ្មួញ​ចាប់ផ្តើម​កំរើក​សារជាថ្មី ដោយបាន​ខ្ចីដៃ​ប្រជាពលរដ្ឋ ជាច្រើន​នាក់ ឲ្យ​ដើរតួ​ជា​អ្នក​ម្ចាស់​ដី សម្រាប់​ការ​ប្រ​ឆាំ​តវ៉ា​និង​ការចាប់​គ្រឿងចក្រ​ត្រាក់ទ័រ តែ​កា​ពិត​គឺជា​ឈ្មួញ​ដដែលៗ និង​លេងបៀរ​បីសន្លឹក​ដដែល ។

ចំណែក​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា​កាលពីពេល​ថ្មីៗ​នេះ លោក​មេឃុំ​ស​ព្រោ​ជ បាន​ឲ្យ​មេភូមិ​ទាំងអស់​មក​ប្រជុំ ថា​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ចាប់ដី​នៅ​វាល​ក្រោម​ដើម្បី ធ្វើស្រែ ព្រោះ​រាជរដ្ឋាភិបាល​ឲ្យ​ធ្វើ​វិញ​ហើយ ទើប​ពួកគាត់​ក៏​នាំគ្នា​ទៅ​ចាប់ចង​ដី​រាងខ្លួន ឲ្យ​តែ​បាន​ភ្ជួរ​ម្តង​គឺជា ទ្រព្យ​របស់​យើង​ហើយ ហើយ​ថ្ងៃក្រោយ​មាន​ក្រុមហ៊ុន​គេ​នឹង​ប្រមូល​ទិញ​វិញ ហើយ​កា​ចាប់ដី​នេះ​គឺមាន​ការ យល់ព្រម​ពី​លោក ពា​ញ ពូ​ល ជា​មេឃុំ ។

ចំណែក​លោក ពា​ញ ពូ​ល មេឃុំ​ស​ព្រោ​ជ បាន​ឲ្យ​ដឹងថា ដី​ដែល​ភ្ជួរ នោះ​គឺជា​ដី​របស់​ប្រជាពលរដ្ឋ​មែន ចំនែក​សរុប​ជា​ហិច​តា គឺ​មិនអាច​សរុប​បានទេ ដោយសារតែ​គាត់ ដើរ​ភ្ជួរ ដូច​ស្បែក​ខ្លា កន្លែង​ណា​មើលទៅ​វាល​ល្អ​អាច​លក់បាន​ថ្លៃ​គាត់ នាំគ្នា​ភ្ជួរ​ទៅ ។ ​Image21 Image22 Image23 Image24 Image26