ទឹកប្តូរនិស័យនាំឲ្យបុរសម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់

0

កំពង់ធំៈ​ បុរស២នាក់ បានរងគ្រោះថ្នាក់ចរាចរណ៍ ក្រោយពេលផឹកទឹកប្តូរនិស័យ ហើយទៅបើកបរម៉ូតូ បណ្តាលឲ្យដួលបោកក្បាលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅលើកំណាត់ផ្លូវលំ ក្រាលគ្រួសក្រហម ខាងលិចភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមសាក្សីដែលជាប់សាច់ញាតិយុទ្ធជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ បាននាំគ្នាផឹក សុរា នៅកន្លែងមួយបន្ទាប់ពីស្រវឹងជោគជាំ ពួកគេទាំងពីរនាក់បាននាំគ្នាជិះម៉ូតូ ក្នុងល្បឿនលឿន នៅតាមផ្លូវលំ បណ្តាលឲ្យរអិលនិងគ្រួសក្រហម ដួលបោកក្បាលស្លាប់ ដោយសារមិនបានពាក់មួកសុវត្តិភាព នៅវេលា​ម៉ោង17h30នាទីថ្ងៃទី12ខែកញ្ញាឆ្នាំ2017។

ក្នុងករណីគ្រោះចរាចរណ៍បណ្ដាលអោយមនុស្សស្លាប់ និងរបួសនេះ ជនរងគ្រោះដែលជាអ្នកបើកបរ ឈ្មោះដូងកាយ  ភេទប្រុស អាយុ19ឆ្នាំ រស់នៅភូមិដូនតុំ ឃុំឈូកខ្សាច់ ស្រុកបារាយណ៌ បានជិះម៉ូតូម៉ាកC125ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ធំ 1E 8560 (របួសធ្ងន់) ទី២ អ្នករួមដំណើឈ្មោះសាំង ដែន ភេទប្រុស អាយុ17ឆ្នាំរស់នៅភូមិជាមួយគ្នា(ស្លាប់)ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល បានប្រមូលវត្ថុតាង យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំឈូកខ្សាច់។

ដោយ  ប៊ុន  រដ្ឋា