បែកធ្លាយស្ថាបន្ន័គយចលត័របស់ក្រសួងដេកប្រម៉ូលប្រាក់ពុករលួយរាប់លានក្នុងមួយខែ

0

ខេត្តឧត្តរមានជយ័ៈស្ថាបន្ន័គយចលត័ក្រសួង កំពុងតែរងការរិះគន់និងសង្សយ័ថាកំពុងតែប្រមូលប្រាក់ពុករលួយចូលក្នុងហោប៉ៅបុគ្គលពីក្រុមអាជីវក

ដឹកទំនិញគ្មានច្បាប់និងគ្មានគុណភាពគ្រប់ប្រភេទ ពីប្រទេសថៃតាមច្រកទ្វាអន្តរៈជាតិអូស្មាច់។
នៅថ្ងៃទី13ខែកញ្ញាឆ្នាំ2017នេះមានសេចក្ដីរាយការណ៍មកថាខាងស្ថាបន្ន័គយ័ចលត័របស់ក្រសួង បានជួលផ្ទះប្រជាពលរដ្ឋដាក់ប៉ុស្ដិ៍ដេកចាំប្រម៉ូលប្រាក់ពុករលួយ នៅតាមបណ្ដោយផ្លូវជាតិ68B ក្នុងភូមិផ្អុង សង្កាត់កូនគ្រាលក្រុងសំរោងខេត្តឧត្តរមានជយ័។
ក្រុមអាជីវករស៊ីដឹកមាន់បានត្អូញត្អែថាពួកគាត់ត្រូវបានគយចលត័ក្រសួងតម្រូវអោយពួកគាត់បង់ប្រាក់ក្នុងមួយរថយន្ដពី7ម៉ឺនទៅ8ម៉ឺនរៀលជារាងរាល់ថ្ងៃ ហើយក្នុងមួយថ្ងៃៗមានម្ភៃទៅ30រថយន្ដ ពីព្រោះមានឈ្មួញជួញដូរមាន់មកពីប្រទេសថៃរហូតដល់16នាក់ហើយ ក្នុងនោះមានច្បាប់អាជីវកម្មតែពីរូបតែប៉ុន្នោះ។
ដោយសារតែមានការហូរចូលនៅទំនិញគេចពន្ធគ្មានច្បាប់បែបនេះហើយទើបធ្វើអោយគយចលត័ក្រសួងអង្គុយប្រម៉ូលប្រាក់របៀប ពុករលួយក្នុងមួយថ្ងៃរាប់លានរៀល ដោយគ្រាន់តែប្រើប្រជាពលរដ្ឋ ធម្មតាអត់ការងារធ្វើមកដេកចាំប្រម៉ូលប្រាក់ ដោយមិនចាំបាច់មន្រ្តីគយមកចុះអនុវត្តនោះឡើយ។
ប្រជាពលរដ្ឋបានត្អូញត្អែថាពួកគាត់បានបង់ប្រាក់អោយទៅខាងស្ថាបន្ន័គយចលត័ក្រសួងច្រើនជាងស្ថាបន្ន័ផ្សេងទាំងអស់ ដូចជា សមត្ថកិច្ចប្រចាំនៅច្រកអន្តរជាតិអូស្មាច់និងស្ថាបន្ន័នៅតាមដងផ្លូវផ្សេងៗឯទៀតនៅក្នុងខេត្តឧត្តរមានជយ័ទាំមូល។
ប្រជាពលរដ្ឋម្នាក់ដែលតំណាងអោយស្ថាបន្ន័គយចលត័ក្រសួងនោះបានប្រាប់អោយក្រុមការងារយើងដឹងថាជាកូនចៅលោក មឿន ដោយមិនបានរាបរាប់អ្វីផ្សេងលើសពីនេះទៀតឡើយ៕ប៉ែន នួន