កំពង់ធំៈ បុរសម្នាក់ ត្រូវបានគេប្រទះឃើញ ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងអណូងទឹក ក្បែរផ្ទះ ក្រោយសាច់ញាតិទៅដងទឹកហើយក៏ប្រទះឃើញស្លាប់តែម្តង កាលពីវេលាម៉ោង១៩.៥០នាទីថ្ងៃទី១២.០៩.២០១៧.។
ប្រភពពីអ្នកជិតខាងបានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ពែក ចិ ភេទប្រុស អាយុ ៤៧ឆ្នាំរស់នៅភូមិប្រាសាទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានមុខរបរជាកសិករ បានស្លាប់យ៉ាងវេទនា ក្នុង អណ្តូង ដែលមានជំរៅប្រមាណ៥ម៉ែត្រ ស្ថិតក្នុងបរិវេណផ្ទះរបស់ខ្លួន។
ក្រោយពីហេតុ មានសមត្ថកិច្ចជំនាញ ចុះមកពិនិត្យសាកសពជនរងគ្រោះ និងធ្វើកោសល្យវិច្ឆ័យសាកសព ដោយជំហ៊ានដំបូង គឺបានសណ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ស្រវឹងស្រាជោគជាំ ហើយដើរ ធ្លាក់អណ្តូងទឹកស្លាប់ ដោយខ្លួនឯង ដោយសារតែនៅលើរាងកាយ ពុំមានស្នាកស្នាមត្រូវរបួស ឬការធ្វើទារុណកម្មនោះឡើយ សមត្ថកិច្ចបានប្រគល់សាកសពជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ដោយ ប៊ុន រដ្ឋា




































