ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀន បញ្ជូនទៅតុលាការ

0

ខេត្តរតនគិរី៖ កម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅវេលា

ម៉ោង៤នឹង៤៥នាទីល្ងាចថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៧ នៅចំណុចខាងក្រោយវត្តភូមិថ្មី ស្ថិតនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។
យោងតាមរបាយការពីស្នងការដ្ឋាននគរបាលបានឲ្យដឹងថា ដោយបានប្រើវិធានការញុះញង់ឲ្យលក់ដោយខុសច្បាប់ ក្នុងបទល្មើសគ្រឿងញៀន ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់
ទី១- ឈ្មោះ លាង ម៉េង ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិថ្មីសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរីមុខរបមិនពិតប្រាកដ។
ទី២- ឈ្មោះ ងិន ធិ ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ឡាបានសៀកក្រុងបានខេត្តរតនគិរីមុខរបរមិនពិតប្រាកដ។

សមត្ថកិច្ចដកហូតវត្ថុតាងចាប់យករួមមាន÷
ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់ទម្ងន់១,២៥ក្រាម
ទូរស័ព្ទដៃចំនួន២គ្រឿង។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់៕ដោយ: យក្ខឡោម