ខេត្តរតនគិរី៖ កម្លាំងអន្តោប្រវេសនៃស្នងការដ្ឋាននគរបាលខេត្តបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន២នាក់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧វេលា
ម៉ោង៥នឹង៣០នាទីល្ងាច។ក្រោមការសម្របសម្រួលពីលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានចុះត្រួតពិនិត្យទីតាំងផ្ទះស្តុកឈើប្រណិតមួយកន្លែងស្ថិតនៅភូមិអភិវឌ្ឍន៍សង្កាត់ឡាបានសៀកក្រុងបានលុង ពាក់ព័ន្ធពីបទប្រមូលទិញអនុផលព្រៃឈើដោយខុសច្បាប់។
យោងតាមរបាយការពីស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ជនជាតិវៀតណាម២នាក់មានឈ្មោះ ង្វៀង វ៉ាន់កុង ភេទប្រុសអាយុ៤៥ឆ្នាំរស់នៅខេត្តបាក់និញ កាន់លិខិតឆ្លងដែនលេខB2856663
ទី២- ឈ្មោះ ខៀវ ធីហាញ់ ភេទស្រីអាយុ៤៤ឆ្នាំរស់នៅខេត្តថាញ់ហ័រ កាន់លិខិតឆ្លងដែនលេខB8931758។
បច្ចុប្បន្នសមត្ថកិច្ចកំពុងឃាត់ខ្លួនជនជាតិវៀតណាមទាំង២នាក់នៅការិយាល័យអន្តោប្រវេសនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ជនជាតិវៀតណាមមកស្នាក់នៅក្នុងខេត្តរតនគិរីនេះ ភាគច្រើនជាជំនួញឈើប្រណិតដោយខុសច្បាប់ផងដែរ ៕ ដោយ យក្ខ ឡោម




































