ទីតាំងផ្ទះស្តុកឈើប្រណិតមួយកន្លែងត្រូវបានសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាប

0

ខេត្តរតនគិរី៖ ទីតាំងផ្ទះស្តុកឈើប្រណិតមួយកន្លែងត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប នាល្ងាចថ្ងៃទី ១២ខែ កញ្ញាឆ្នាំ២០១៧។
ប្រតិបត្តិការចុះបង្ក្រាបនេះ ដឹកនាំដោយលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ការអញ្ជើញចូលរួមពីកម្លាំងសមត្ថកិច្ចពាក់ព័ន្ធដូចជា៖ នគរបាលសេដ្ឋកិច្ចខេត្ត នគរបាលក្រុងបានលុង ជំនាញរដ្ឋបាលព្រៃឈើខណ្ឌ នឹងមន្ត្រីសាលាក្រុងបានលុងផងដែរ។
លោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអាជ្ញារងបានឲ្យដឹងថា ការចុះបង្ក្រាបនេះ មានការចង្អុលបង្ហាញពីព្រះរាជអាជ្ញាលោក ជា ពេជ្រ ហើយបានចុះធ្វើការបង្ក្រាបភ្លាមៗខាងក្រោយសាលាវិទ្យាល័យសម្តេចឪសម្តេចម៉ែ ស្ថិតនៅក្នុងភូមិ អភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។ ជាក់ស្តែងសមត្ថកិច្ចធ្វើការបង្ក្រាបបានឈើប្រណិតប្រភេទឈើធ្នង់នឹងឈើក្រញូងជាច្រើនដុំ។ហើយ រថយន្ត១គ្រឿងម៉ាក កាមរីហើម ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2l- 7461 បានផ្ទុកឈើប្រណិតចំនួន១៨ដុំ ត្រូវបានដកហូតយកទៅរក្សាទុកខណ្ឌរដ្ឋបាលព្រៃឈើផងដែរ។
ពាក់ព័ន្ធបញ្ហាបទល្មើសខាងលើនេះ មន្ត្រីរដ្ឋបាលព្រៃឈើខណ្ឌ អ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺបានទេ ទៅនឹងម្ចាស់ឈើប្រណិតថា តើត្រូវបង់ផាកពិន័យទៅតាមច្បាប់ព្រៃឈើ រឺមួយយ៉ាងណានោះនៅឡើយ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះបានរឹបអូសឈើប្រណិតយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើដើម្បីចាត់បន្ត។
ចំណែកឈើប្រណិតទាំងនោះសមត្ថកិច្ចជំនាញមិនទាន់ធ្វើការវាស់វែងនៅឡើយ។

គួររំលឹកផងដែរថា សមត្ថកិច្ចចម្រុះដែលចុះបង្ក្រាបឈើនេះ សង្ស័យឈ្មួញមិនបានបង់លុយតាមការកំណត់របស់ខ្លួននោះទេ។ដោយ: យក្ខឡោម