ខេត្តពោធិសាត់ ៖ ជនសង្ស័យ២នាក់ ត្រូវបានម្ចាស់សត្វក្របីម្នាក់ ប្តឹងសមត្ថកិច្ចនគរបាលឱ្យឃាត់ខ្លួន ខណៈដែលពួកគេនឹងបក្សពួកផ្សេងៗទៀត លបកាប់សត្វក្របី កំពុងស៊ីស្មៅ ភ្លះយកសាច់ច្រកបាវ ។ ហេតុការណ៍នេះ បានកើតទ្បើង ត្រង់ចំនុចដងគោម ផ្លូវល្អិតស្តិត ក្នុងភូមិកំពងថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពពត៌មានពីរនគរបាលប៉ុស្តិ៍ រដ្ឋបាលអន្សាចំបក់ បានឱ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លូនទី១ ឈ្មោះ ឆេង ងា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ និងទី២ឈ្មោះ ប៉ិន នារី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទី៣ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
បានបន្តទៀតថា ម្ចាស់សត្វក្របី ឈ្មោះ រិន អ៊ីវ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ជារៀងរាល់ថ្ងៃ សត្វក្របីគាត់ និងសត្វក្របីអ្នកភូមិជាច្រើនទៀត បានលែងឱ្យទៅស៊ីស្មៅត្រង់ចំណុចវាលខាងលើ លុះមួយសន្ទុះក្រោយក គាត់ក៏បានទៅតាមក្របី ក៏ឃើញស្នាមឈាម អូសចូល ក្នុងស្មៅកក់ខ្ពស់ៗ គាត់ដើរតាមស្នាមឈាម ក៍ឃើញសត្វក្របីងាប់ ហើយស្នាមកាប់ជើងមុខ និងបំពង់ករ ព្រមទាំងបាត់កំភ្លៅទាំង២ ឃើញដូចនេះភ្លាម ក៏ផ្តល់ដំណឹងទៅបងប្អូន ទៅពួនសម្ងំ
ឃ្លាំចាំមើលក្នុងស្មៅកក់ ក៏ឃើញជនសង្ស័យ៣នាក់ មកបំរុងភ្លះយកសាច់បន្ត តែត្រូវបងប្អូនគាត់ នាំគ្នាព័ទ្ធចាប់បាន២នាក់ ចំណែកម្នាក់ទៀត ស្គាល់អត្តសញ្ញាណហើយ បានរត់គេចខ្លួនបាត់ ព្រោះវាយតដៃគ្នា បណ្តាលអោយម្ចាស់ក្របី ឈ្មោះ ហិន អ៊ីវ ដួលផ្កាប់មុខទៀតផង ស្របគ្នានោះ ក៏សមត្ថកិច្ចនគរបាលទៅទាន់ ក៏ប្រគល់ជនសង្ស័យទាំង២នាក់នោះអោយតែម្តង ៕