ប៉ុស្តិនគរបាល​រដ្ឋបាល​ក្នុង​ខេត្ត​ដែល​គ្មាន​អាគារ​ធ្វើការ​ត្រឹម​ត្រូវមាន​៤១​ប៉ុស្តិ​ទៀត​ ​ស្នើសុំ​លោក​អគ្គស្នងការ​នគរ​បាល​ជាតិ​ជួយ​ដោះស្រាយ​អោយ​ផង​

0

​កំពង់ឆ្នាំង​៖ តួនាទី​របស់​មន្ត្រីនគរបាល​ប៉ុស្តិ​រដ្ឋបាល​មាន​សារៈសំខាន់​ណាស់​ដែល​មិនអាច​ខ្វះ​បាន ក្នុងការ​គ្រប់គ្រង​ការងាររដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ នៅ​មូលដ្ឋាន​។ ប៉ុន្តែ​អ្វីដែល​មាន​ផល​លំ​ ​បាក​ជា​យូរ​ឆ្នាំ​មកហើយ​នោះ គឺ​អាគារ​ប៉ុស្តិ​រដ្ឋបាល សំរាប់​រស់នៅ​បំពេញការងារ នៅមាន​ការខ្វះខាត​ជាច្រើន មិន​ឆ្លើយតប​និង​ការខិតខំ​បំពេញភារកិច្ច​ឡើយ ដែល​បញ្ហា​នេះ ទាំងអស់​ស្នើសុំ​លោ​ ​កនាយ​អគ្គស្នងការ​នគរបាល​ជាតិ​មេត្តាជួយ​គិតគូរ​ផង​។​ ​ ​ទាក់ទង​ជាមួយ​បញ្ហា​ខាងលើនេះ លោក​នាយរង​ស្នងការ​នគរបាល​ខេត្ត​ម្នាក់​បានអោយ​អ្នក​ ​យក​ព័ត៌មាន​យើង​ដឹងថា​៖ នគរបាល​ប៉ុស្តិ​រដ្ឋបាល​នៅក្នុង​ខេត្តកំពង់ឆ្នាំង​សារុប​មាន​ចំនួន​៦​ប៉ុស្តិ​។​ ​

ប៉ុន្តែ​គិត​មកដល់ពេលនេះ​ប៉ុស្តិនគរបាល​រដ្ឋបាល​ដែលមាន​អាគារ​ធ្វើ​ការងារ​ត្រឹមត្រូវ​តាម​ស្តង់ដារ​ដែល​ផ្តល់អោយ​ក្រសួង​នោះ​មានតែ​១៨​ប៉ុស្តិ​តែប៉ុណ្ណោះ ហើយ​ប៉ុស្តិ​រដ្ឋបាល​ដែលមាន​អាគារ​អាចធ្វើ​ការងារ​បា​ន​បន្សល់ទុក​តាំងពី​ជំនាន់​រដ្ឋ​កម្ពុ​ជាមាន​ប្រមាណ​១០​ប៉ុស្តិ​ទៀត ។ ចំណែក​ប៉ុស្តិ​រដ្ឋបាល​៤១​កន្លែង​ទៀត​គឺ​ធ្វើ​អំពី​ស្លឹក​ឬ​ឈើ​គឺជា​ការ​ម្ចាស់​ការធ្វើ​ដោយ​ការឆ្នៃប្រឌិត​របស់​មន្ត្រី​នគរបាល​ប៉ុស្តិ​ខ្លួនឯង រយីក​រយាក​វេទនាណាស់​ពេល​ខែ​ភ្លៀង​មកដល់​ម្តងៗ ពុំមាន​ថ្នាក់លើ​ណាមួយ​គិតគូរ​ដោះស្រាយ​ឡើយ​ជាង​៣០​ឆ្នាំ​កន្លងមកនេះ​។​ ​ ​

មន្ត្រីនគរបាល​ប៉ុស្តិ​រដ្ឋបាល​អញ្ចាញ​រូង ស្រុក​បរិបូរណ៍​ម្នាក់​បាន​និយាយ​អោយដឹងថា​លោក​បានធ្វើ​ការងារ​ជា​មន្ត្រីនគរបាល​ប៉ុស្តិ​នៅទីនេះ​១៥​ឆ្នាំ​ហើយ គឺជា​ប៉ុស្តិ​ធ្វើ​អំពី​ស្លឹក​មានតែ​ដំបូល​គ្មាន​ជញ្ជាំង ឬ​បន្ទប់ តុ ទូរ កៅអី ធ្វើ​ការងារ​ត្រឹមត្រូវ​ឡើយ គឺ​ពេល​ព្យុះភ្លៀង​ម្តងៗ​វេទនា​ខ្លាំង​ណា​ ​ស់ ការកសាង​ប៉ុស្តិ​នេះ​គឺជា​ឆ្នៃប្រឌិត​ដោយ​ខ្លួនឯង មិនមាន​អ្នកណា​ជួយ​គិតគូរ​ដោះស្រាយ​អោយ​ឡើយ​។ ការផ្តល់​ព័ត៌មាន​នេះ​ជូន​អ្នកកាសែត​ប្រហែលជា​ត្រូវមាត់​ថ្នាក់លើ​ទៀតផង​គឺ​ពិ​បា​ណាស់​ ​ឃើញ​ការពិតហើយ​និយាយ​មិនកើត​។​ ​

​ជាក់ស្តែង​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៤ ប៉ុស្តិនគរបាល​រដ្ឋបាល​អ​ញ្ជា​ញ​រូង ត្រូវបាន​ខ្យ​ ​ល់​ព្យុះ​កន្ត្រាក់​បោកបក់ របើក​ដំបូល​ស្លឹក​អស់​មួយចំនួនធំ​និង​ទទឹក​ឯកសារ​គ្មាន​សល់ ការខូចខាត​នេះ​ត្រូវបាន​កាកបាទក្រហម​ខេត្ត​ជួយ​តង់​យកមក​ប្រក់​ដំបូល​បណ្តោះអាសន្ន និង​សប្បុរសជន​នៅ​ទីក្រុង​ភ្នំពេញ​ជួយឧបត្ថម្ភ​ថវិកា​មួយចំនួន​ដើម្បី​ទិញ​ស្លឹក​មក​ប្រក់​ដំបូល​ប៉ុស្តិ​ឡើងវិញ​។​

​សេចក្តី​ខ្វះខាត និង​ភាពលំបាក​វេទនា​របស់​មន្ត្រី​ប៉ុស្តិ​រដ្ឋបាល​ខាងលើនេះ ពួកគេ​ស្នើ សុំ​លោ​ ​ក​ស្នងការ​នគរបាល​ខេត្ត លោក​គណៈបញ្ជាការ​ឯកភាព​ខេត្ត ពិសេស​លោក​អគ្គស្នងកា​រ​នគរបាលជាតិ​មេត្តា​អនុគ្រោះ​ជួយ​គិតគូរ​ដោះស្រាយ​ថវិកា​ជួសជុល​ប៉ុស្តិ និង​កសាង​ប៉ុស្តិ​រដ្ឋបាល​ដែល​មិនទាន់មាន​អាគារ​ការិយាល័យ​ធ្វើការ​ទាំង​៤១​ប៉ុស្តិ​នៅក្នុង​ខេត្ត អោយ​កូនចៅ​ថ្នាក់មូលដ្ឋាន​មាន​ភាពកក់ក្តៅ​ផង​ទាន​។ ប៉ុន្តែ​បើ​មិនទាន់បាន​ជួយ​ដោះស្រាយ​ទេ​ក៏​ចេះតែ​ទ្រាំ​ទៀត​ទៅ តែ​អាណិត​មេត្តា​កុំ​រករឿង​បន្ថែម​ក្នុងការ​ផ្តល់ព័ត៌មាន​ខា​ង​លើ​នេះ​អោយ​អ្នកកាសែត​អី​..!. បាទ ៕??????????????????????????????? h7 h8