គណៈប្រតិភូយោធាការពារព្រំដែនខេត្តអាងយ៉ាងបានអញ្ជើញមកជូនពរក្នុងឱកាសបុណ្យភ្ជុំបិណ្យប្រពៃណីខ្មែរ

0

ខេត្តតាកែវ៖ ព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៧ គណៈប្រតិភូយោធាការពារព្រំដែនខេត្តអាងយ៉ាងបានអញ្ជើញមកសំណេះសំណាលនិងជូនពរដល់

ថ្នាក់នាំនិងមន្រ្តីនគរបាលនៃស្នងការនគរបាលខេត្តតាកែវក្នុងឱកាសបុណ្យភ្ជុំបិណ្យប្រពៃណីជាតិខ្មែរ ។
ក្នុងពិធីជួបសំណេះសំណាលនិងជូនពរនេះដែរខាងភាគីយោធាការពារព្រំដែនខេត្តអាងយ៉ាង(ប្រទេសវៀតណាម)បានជូនការដូវត្ថុ អនុស្សាវរីយ៍ដល់លោកស្នងការនគរបាលខេត្តតាកែវដើម្បីស្តែងចេញនៅចំណងមិត្តកិច្ចសហប្រត្តិបត្តិការល្អសំរាប់ខេត្តជាប់ព្រំដែនប្រទេសទាំងពីរកម្ពុជាវៀតណាម។
នាឱកាសនោះដែរ លោក ឧត្តមសេនីយត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានថ្លែងអំណរគុណគណៈប្រតិភូយោធាការពារព្រំដែនខេត្តអាងយ៉ាងដែលបានអញ្ជើញធ្វើដំណើរ
ជួបសំណេះសំណាលសួរសុខទុក្ខនិងជូនពរក្នុងឱកាសបុណ្យភ្ជុំបិណ្យប្រពៃណីជាតិខ្មែរដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ៕