អួង វឹង ខេត្តកំពត៖ បុរសល្មោភកាមម្នាក់បានចាប់រំលោភកូនស្រីបង្កើតខ្លួនឯង រហូតបានសម្រេចជាស្ថាពរ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីយប់ទាប់ភ្លឺ ឈានចូល ថ្ងៃទី១៤កញ្ញា ឆ្នាំ២០១៧
បើយោងតាមការរៀបរាប់របស់ម្តាយក្មេងរងគ្រោះ បានអះអាងលើឡើងថា កូនស្រីរបស់ខ្លួនមានឈ្មោះ អ រ ភេទស្រីអាយុ១១ឆ្នាំ ក្រុមគ្រួសារគាត់សព្វថ្ងៃរស់នៅស្រុកជុំគីរី ខេត្តកំពត។ នៅយប់កើតហេតុទាបភ្លឺនោះរូបគាត់បានចេញទៅធ្វើការរោងចក្រកាត់ដេ ដូចសព្វដង ក្រោយពីត្រឡប់ធ្វើការវិញកូនស្រីរងគ្រោះខាងលើ បានប្រាបរូបគាត់ជាម្តាយថាឪពុកបានចាប់រលោភខ្លួនបានសម្រេច ដោយអាណិតកូនស្រីខ្លួនពេល ហើយខឹងនិងលោកប្តីចោលម្សៀតផង រូបគាត់បាននាំកូនស្រីទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុណស្រែចែងដើម្បីរកយុត្តិធម៌ ក្រោយពីទទួលពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍នគរបាលខាងលើ បានធ្វើការឃាត់ខ្លួនបុរសជាប្តីឈ្មោះ កេង វៃ ភេទប្រុសអាយុ៣៨ឆ្នាំពីបទករណី
រំលោភសេពសន្ទវលើក្មេងស្រីកូនខ្លួនឯង កាលពីវេលាម៉ោង០៥និង១០នាទីទាបភ្លឺកន្លងទៅ រួចមកបានចាប់ខ្លួនមកកាន់ប៉ុស្តិ៍ដើម្បីសួរនាំ ក្រោយពីធ្វើកំណត់ហេតុរួចបសនបញ្ជូនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកជុំគីរី ដោយឡែកជនសង្ស័យស្ថិតក្នុងស្ថាទោសទម្ងន់ខ្លាំងពេក កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក បានបញ្ជូនខ្លួនជនសង្ស័យខាងលើរូបនេះមកកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីបន្តនិតិវិធី។
ជាមួយគ្នានោះផងដែរ លោកវរសេនីយ៍ទោ ឈិន ឈាង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានមានប្រសាសន៍ថា ក្រោយពីកម្លាំងជំនាញរបស់លោកបានបញ្ជូនមក ជនសង្ស័យរូបនេះ បានសារភាពចំពោះមុខសមត្ថកិច្ចយើងថា ខ្លួនពិតជាបានប្រព្រឹតអំពើចាប់រលោភកូនស្រីខ្លួនឯងពិតប្រាកដមែន លោកវរសេនីយ៍ទោបានបន្តថា ក្មេងស្រីរងគ្រោះ អាយុ១១ឆ្នាំ បានឆ្លើយប្រាបសមត្ថកិច្ចលោកថា ឪពុករបស់ខ្លួន ពិតជាបានចាប់រំលោភខ្លួនមែន ដោយធ្វើឡើងស្រប់ពេលម្តាយនាងបានចេញទៅធ្វើការរោងចក្រកាត់ដេ ពេលម្តាយត្រឡប់មកផ្ទះវិញនាងបានប្រាបម្តាយនាងនៅដំណើរឿងហេតុកន្លងទៅ។ ទើបឈានដល់ម្តាយនាងសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនេះតែម្តង។
បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕


































