មនុស្ស​ប្រុស​ស្រី​ចំនូ​ន​៥​នាក់​ត្រូវ​កំលាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ចាប់​ខ្លូន​ក្នុង​បទល្មើស​២​ផ្សេង​ពីរ​គ្នា​នាំ​ខ្លូន​បញ្ជូនទៅ​សាលាដំបូង​

0

​ ​ខេត្ត​ព្រះសីហនុ​៖​ស្ត្រី​ជាប់​ពាក់​ព​ន្ធ័​ក្នុង​អំពើ​ប្លន់​ប្រដាប់អាវុធ​យក​ម៉ូតូ​ចំនូ​ន​២​នាក់​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់​ខ្លូន​រូ​ម​និង​វ​ត្តុ​តាង​ម៉ូតូ​ចំនូ​ន​២​គ្រឿង​។​ហេតុ​ការចាប់​ខ្លូន​បានធ្វើ​ឡើង​នៅ​ចំនុច​ក្រុម​១៧ ភូមិ​០៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៤ វេលា​ម៉ោង​២១​និង​៣០​នាទី ។​

ហើយ​នៅក្នុង​ថ្ងៃ​ដ៍ដែល​នោះដែរ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ក៍​បានធ្វើ​ការចាប់​ខ្លូន​បុរស​ទំនើង​ប្រចាំ​ភូមិ​ចំនូ​ន​៣​នាក់​ផងដែរ​ពាក់​ព​ន្ធ័​ប្រើប្រាស់​អំពើ​ហឹ​ង្សា​វាយ​កាប់​ចាក់​គ្នា​ក្នុង​វ​ង្យ​ល្បែងស៊ីសង​។​ហេតុ​ការចាប់​ខ្លូន​នេះ​បានធ្វើ​ឡើង​នៅ​ចំនុច​ក្រុម​៣៧​ភូមិ​០៣​សង្កាត់​០១​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០១៤​វេលា​ម៉ោង​១៣​និង​៥០​នាទី ។​

.​ពាក់​ព​ន្ធ័​ករណី​ទាំងពីរ​ខាងលើនេះ​លោក​វ៉ា​ចាន់ថន​នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ជា​មន្ត្រីនគរបាល​យុត្តិធម៌ អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឲ្យ​ដឹងថា​(​ករី​ណី​)​ការចាប់​ខ្លូន​ស្ត្រី​ចំនូ​ន​២​នាក់​ខាងលើ​គឺធ្វើឡើង​ខណៈ​មាន​អំពើ​ប្លន់​ប្រដាប់អាវុធ​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 2B9564 របស់​ជនរងគ្រោះ​២​នាក់​មានឈ្មោះ ទិ​១​ឈ្មោះ​នាក់​នឿន​ភេទ​ស្រី អាយុ​២១​ឆ្នាំ​មុខរបរ​បុ​ក្គ​លិ​ក​ផ្សារ​ឡាក់​គី​អូ​សៀន​

មាន​ទីលំនៅ​ក្រុម​១៣​ភូមិ​០៣​សង្កាត់​០២​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ និង​ជនរងគ្រោះ​ទី​២​ឈ្មោះ​អ៊ូ​ន​តូ​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ កាប់​គោ មាន​ទីលំនៅ​ភូមិ​០៤ សង្កាត់​០៤ ក្រុងព្រះសីហនុ​ខេត្ត ព្រះសីហនុ​។​ក្រុម​ជនដៃដល់​ធ្វើ​សកម្មភាព​ប្លន់​ក្នុងពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដឹក​គ្នា​ចូលទៅ​ដី​ឡូ​រ៍​ទំនេរ​មួយកន្លែង​ស្ថិតនៅ​ចំនុច​ក្រុម​១៧ ភូមិ​០៤ សង្កាត់​៤ ក្រុងព្រះសីហនុ​បំរុង​បត់ជើងធំ​។​ដោយ​ក្នុង​អំពើ​ប្លន់​នោះ​ជន​ដល់​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គុ​ប​ពីរ​មួយគ្រឿង​និង​ប្រើប្រាស់​

កាំភ្លើងខ្លី​ដើម​គំរាម​និង​វាយ​ជនរងគ្រោះ​ជា​ស្ត្រី​សន្លប់​នៅ​និង​ក​ន្លៃ​ង​កើតហេតុ​តែម្តង​រីឯ​ជនរងគ្រោះ​ជា​បុរសរ​បូស​ធ្ងន់​។​ជនដៃដល់​ក្រោយ​ពេលធ្វើ​សកម្មភាព​ប្លន់​បានសម្រេច​រូ​ចក៍​បាន​ជិះ​ម៉ូតូ​ជនរងគ្រោះរ​ត់គរ​ខ្លូន​បាត់​ស្រ​ម៉ោ​ល​ក្នុងពេលនោះ​តែម្តង​។​ក្រោយ​មកជា​លទ្ធផល​នែ​ការ​ស៊ិ​ប​អង្កេត​សមត្ថកិច្ច​កង​រាជ​អា​វុត្ត​ហត្ថ​ខេត្ត​ក៍បាន​ចាប់​ខ្លូន​ស្ត្រី​ចំនូ​ន​២​នាក់​ពីរ​បទ​

សមគំនិត​ទី​១​មានឈ្មោះ​អ៊ុក​ថា​វី​ភេទ​ស្រី​អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​បណ្តោះអាសន្ន​ក្រុម​១៧​ភូមិ​០៥ សង្កាត់​០៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ និង​ទី​២​ឈ្មោះ​លុយ​ស្រី​នាង​ភេទ​ស្រី អាយុ​២៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បណ្តោះអាសន្ន​ផ្ទះជួល​ស្ថិត​ក្នុងភូមិ​០២ សង្កាត់​០៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ស្រុកកំណើត​ភូមិ​ស្វាយទាប ឃុំ​ស្វាយទាប​ ​ស្រុក​ចំការលើ ខេត្តកំពង់ចាម​រូ​ម​និង​ធ្វើការ​ដក់ហូត​ម៉ូតូ​ចំនូ​ន​២​គ្រឿ​ជាវ​ត្តុ​តាង​ទី​១​ម៉ូតូ​ម៉ាក​ហុងដា

​(​ម៉ូតូ​ជនរងគ្រោះ​)​ទី​២​ម៉ូតូ​ម៉ាក់​ស្គុ​ប​ពីរ​(​ម៉ូតូ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​)​។​ចំណែក​ជនដៃដល់​ក្នុង​អំពើ​ប្លន់​នេះ​ទី​១​ឈ្មោះ​លុយ​ចំរើន​ភេទ​ប្រុស​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ ​បណ្តោះអាសន្ន​ក្រុម​១៧​ភូមិ​០៥ សង្កាត់​០៤ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ មាន​ស្រុកកំណើត​ ​ភូមិ​ស្វាយទាប ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ទី​២​ឈ្មោះ​លុយ​សុភ​ក្រ័​ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​បណ្តោះអាសន្ន​ផ្ទះជួល​ស្ថិតក្នុង ក្រុម​១៧ ភូមិ​០៥

សង្កាត់ ០៤ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ​។​ជនដៃដល់​ទាំងពីរ​ត្រូវបាន​រត់គេច​ខ្លូន​រូ​ច​ហើយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​កពង់​តែ​បន្ត​ការស្រាវជ្រាវ​ចាប់​ខ្លូន​ផងដែរ​។​ដោយ​ឡែ​សំរាប់​ករណី​ទី​២​បុរស​ទំនើង​ជើង​ខ្លាំង​ប្រចាំ​ភូមិ​ចំនូ​ន​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​កង​រាជ​ងា​វុ​ធ​ហត្ថ​ចាប់​ខ្លូន​ភ្លាមៗ​ខណៈ​ពូកគេ​ទាំង​៣​នាក់​បើក​ការវាយប្រហា​កាប់​ចាក់​គ្នា​បណ្តាល​ឲ្យ​មានរ​បូស​ទាំងសងខាង​បង្ករ​ភាព​ភ្ញាក់ផ្អើល​ដោយសារ​ទំនាស់​ពាក្យសម្តី​ក្នុង​វ​ង្យ​ក្បែរ​ស៊ីសង​បន្តិច​បន្តូច​ប៉ុ​ណ្ណុះ​។​

ជន​ទំនើង​ទាំង​៣​នាក់​ខាងលើ​ដែល​សមត្ថកិច្ច​កង​រាជ​ងា​វុ​ធ​ង​ត្ថ​ចាប់​ខ្លូន​នោះ​មានឈ្មោះ​១​ឡាយ​វណ្ណៈ​ហៅ​ប៉ា​រ៉ា​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​មុខរបរ កម្មករ​ជាងក្រឡឹង​មាន​ទីលំនៅ​ផ្ទះជួល​ស្ថិតក្នុង​ក្រុម​៣៧ ភូមិ​០៣​សង្កាត់​០១​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​មានស្រុក​កំណើត​នៅ​ភូមិ​ដូង​ឃុំ​ស្វាយ​ទង​ខាងជើង​ស្រុក​កំពង់ត្រាច​ខេត្តកំពត ។

២/ ឈ្មោះ​ធឿន​ថាក់​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មុខរបរ កម្មករ​នេសាទ មាន​ទីលំនៅ​ស្ថិតក្នុង​ក្រុម​៣៧​ភូមិ​០៣​សង្កាត់​០១​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​មានស្រុក​កំណើត​នៅ​ភូមិ​បឹង​ជ័រ​ឃុំ​ព្រៃ​ទីង​ស្រុក​ស៊ីធរ​កណ្តាល​ខេត្តស្វាយរៀង​។ ៣/ ឈ្មោះ​សេក​សុខ​ណាន​ហៅ​ឃី​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំមាន​ទីលំនៅ​ស្ថិតក្នុង​ក្រុម​៣៧​ភូមិ​០៣​សង្កាត់​០១​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ មាន​ស្រុកកំណើត​នៅ​ក្រុម​៣៧​ភូមិ​០៣​ទំនប់រលក​ក្រុងព្រះសីហនុ​។​បច្ចុប្បន្ន​ករណី​ទាំងពីរ​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​កង​រាជ​អ​វុ​ធ​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕រូបថត 1 រូបថត 2