ពិធីបុណ្យសពជនជាតិច្រាយម្នាក់បានស្លាប់ សាច់ញ្ញាតិនាំគ្នារាំជុំវិញម៉ាឈូស

0

ខេត្តរតនគិរី៖ ពិធីបុណ្យសពជនជាតិដើមភាគតិចច្រាយបងប្អូនសាច់ញាតិនិងអ្នកភូមិជាច្រើននាក់បាននាំគ្នាវាយគង និងកាន់ដៃគ្នារាំជុំវិញរោងដាក់សពតាមរបៀបប្រពៃណីរបស់ពួកគាត់ដែលជាកេរ្ត៍តំណែលតាំងពីដូនតាជនជាតិច្រាយ ក្នុងពិធីបុណ្យសពនេះបានធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅក្បែរផ្លូវជាតិលេខ៧៨ក្នុងភូមិប៉ក់ញ៉ៃ ឃុំប៉ក់ធំ ស្រុកអូរយ៉ាដាវ។ ក្នុងកម្មវិធីសពនោះដែរ សារព័ត៌មានយើងបានសុំធ្វើកិច្ចសម្ភាសជាមួយគ្រួសារសពតែមិនបានជោគជ័យនោះទេ ដោយពួកគាត់បានជាប់រវល់កាន់ទុក្ខនិងនាំគ្នាហូបស្រា និងរាំគម្រប់ប្រពៃណីរបស់ពួកគាត់ នៅក្នុងនោះដែរមានបុរសវ័យ៧០ឆ្នាំម្នាក់ បានប្រាប់អ្នកសារព័ត៌មានយើងថា កម្មវិធីនេះគឺបុណ្យសពរបស់បងប្អូនជនជាតិច្រាយម្នាក់ដែលស្លាប់កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ គាត់មិនប្រាប់ឈ្មោះសពនោះទេគ្រាន់តែប្រាប់ថាអ្នកស្លាប់ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិច្រាយដោយជម្ងឺរោគគៀរពៀត។ បើតាមអ្នកស្រុករស់នៅក្នុងភូមិខាងលើបានឲ្យដឹងថា ការធ្វើបុណ្យសពបងប្អូនជនជាតិច្រាយនេះពួកគាត់តែងតែឃើញញឹកញាប់ណាស់គឺគេធ្វើរបៀបនេះអត់មាននិមនព្រះសង្ឍមកសូត្រមន្ត និងអាចារ្យភ្លុកនោះទេ កម្រប់ថ្ងៃដល់យកសពទៅបញ្ចុះគឺរយះពេល៧ថ្ងៃ ត្រូវបានបងប្អូនជនជាតិច្រាយមានចាស់ទុំក្នុងភូមិហៅមេកន្ទ្រាង គឺយកសពទៅបញ្ចុះទៅដោយគ្មានព្រះសង្ឍ ហើយសាសនាដែលពួកជនជាតិច្រាយគោរពរាល់ថ្ងៃនេះគឺប្រមាញ់សាសនាមិនមែនសាសនាព្រះពុទ្ធទេ។ ក្នុងអធម៌កំបាំងមនុស្សរស់នៅតាមតំបន់ដែលមានទំលៀមទំលាប់ខុសគ្នាជាក់ស្តែងដូចជាពិធីបុណ្យសពជនជាតិច្រាយនៅពេលនេះបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាលខេត្តផ្សេងៗនៅភូមិភាគឦសាននៃប្រទេសកម្ពុជា៕ដោយ: យក្ខឡោម