បន្ទាយមានជ័យះបន្ទាយមានជ័យ៖ក្នុងប្រតិបត្តិការចុះបង្ក្រាបទំនិញរំលោភកមម្មសិទ្ធិបញ្ញាជាប្រភេទទឹកក្រូច(BIG)ដបធំនិងតូចសរុបចំនួន១០៥កេសនៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៧នៅក្រុងសិរីសោភ័ណនិងមង្គលបូរីខេត្តបន្ទាយមានជ័យពីសំណាក់សមត្ថកិច្ចនិងតំណាងក្រុមហ៊ុនដោយរឹបអូសយកទឹកក្រូចBIGមិនជារបស់ក្រុមហ៊ុននាំអោយអាជីវករប្រតិកម្មថាលើកទីមួយមិនកួណាយករបស់គាត់ទេកួតែអប់រំណែនាំសិន។
អាជីវករមួយរូបដែលត្រូវក្រុមហ៊ុនដកយកទឹកក្រូចច្រើនកេះជាងគេបាននិយាយថា៖រយះពេលកន្លងមិនដែលឃើញក្រុមហ៊ុន(អាយយ្យូភីអេសត្រេឌីង.ភេសជ្ជះសូដាCarbonatedrink(ម៉ាក់ BIG)មកប្រាប់រឺជូនដំណឹងអោយបានដឹងមុន ស្រាប់តែឃើញសមត្តកិច្ចចម្រុះចុះបង្ក្រាប់និងរឹបអូសយកទឹកក្រូចថា៖ជាទំនិញដែលរំលោភកម្មសិទ្ធបញ្ញាទៅវិញ។ធ្វើបែបនេះធ្វើអោយប៉ះពាល់ដល់អារម្មនិងមុខរបបជីវភាពរស់ពួករបស់ព្រោះថាខេត្តបន្ទាយមានជ័យការលក់ទំនិញបស់ថៃអ្នកណាក៍លក់ដែរ។
តំណាងក្រុមហ៊ុន(អាយយ្យូភីអេសត្រេឌីង)ប្រាប់ថា៖ក្រុមហ៊ុនអាយយ្យូភីអេសត្រេឌីងបាននាំចូលផ្តាច់មុខនៅទឹកក្រូច(BIG)លក់ចែកចាយទីផ្សាក្នុងប្រទសកម្ពុជាដែលមានសុពលភាពរយះពេល២ឆ្នាំរហូតពេលនេះបាន៩០ថ្ងៃមកហើយ។
ដោយមួយរយះ នេះការលក់ចែកចាយតាមទីផ្សារខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យការថយចុះខុសធម្មតាទើបក្រុមហ៊ុនបានចេញសេចក្តីជូនដំណឹងដល់អថិតិជននិងអាជីវករតាមរយះសារព័ត៍មាននិងប្រាប់ដោយផ្ទាល់ខ្លះហើយចំនួនលក់នៅតែតិចដោយអាជីវករងាកទៅលក់BIGរបស់ថៃដែលនាំចូលខុសច្បាប់ទើបសម្រេចចិត្តស្នើសុំតុលាការចុះអនុវត្តត្រួកពិនិត្យក្រោមកិច្ច
សហការជាមួយមន្ត្រីសាលាដំបូងខេត្តនិងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យចុះពិនិត្យតាមស្តង់និងផ្សារក្នុងក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរីរកឃើញភេសជ្ជះសូដាCarbonatedrink(ម៉ាក់ BIG)មានប្រភេទដបធំនិងដបតូចដែលដាក់លក់រំលោភកម្មសិទ្ធបញ្ញាត្រូវបានដកហូតយកមានចំនួន១០៥កេសក្នុងនោះមានប្រភេទដបជ័រ៣លីត្រមានចំនួន៣១កេសនិងប្រភេទដបជ័រ៣,២០ម៉ីលីលីត្រចំនួន៦៨កេស។
មន្ត្រីសាលាដំបូងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ការចុះពិនិត្យរកទំនិញដែលរំលោភកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុន(អាយយ្យូភីអេសត្រេឌីង)ភេសជ្ជះសូដាCarbonatedrink(ម៉ាក់ BIG)មន្ត្រីសាលាដំបូងខេត្តសហការជាមួយក្រុមហ៊ុននិងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានចុះពិនិត្យរកឃើញទឹកក្រូចដែលលក់លើទីផ្សាររំលោភកម្មសិទ្ធបញ្ញាភេសជ្ជះសូដាCarbonatedrink(ម៉ាក់ BIG)ដោយខុសច្បាប់ហើយត្រូវដកហូតបានចំនួន១០៥កេសហើយធ្វើកិច្ចសន្យាណែនាំដល់អាជីវករបញ្ឈប់លក់ទឹកក្រូច(ម៉ាក់ BIG)ដែលលួចនាំចូលពីប្រទេសជិតខាងហើយមកលក់របស់ក្រុមហ៊ុនវិញ៕