ដោយ សួនលីណាៈ ព្រះវិហារ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា បច្ចប្បន្នប្រទេសកម្ពុជាបានប្រែក្លាយតំបន់ សមរភូមិមុខ ក្លាយទៅជាតំបន់អភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មិនតែប៉ុណ្ណោះសម្តេចក៏បានណែនាំឲ្យមន្ត្រីរាជកាស៊ីវិល មានការចុះអនុស្សារណៈ រវាងសមរភូមិជួរមុខ និងសមរភូមិជួរក្រោយ ដើម្បីបង្កើនកិច្ចសហការ និងចំណងមិត្តភាព
ឲ្យកាន់តែខ្លាំងឡើង ជូនចំពោះវិរៈភាពដ៍អង្គអាចក្លាហានរបស់កងកម្លាំងប្រដាប់យើងទាំងអស់ ដែលកំពុងបំពេញភារៈកិច្ចឈរជើងការពារទឹកដី តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា.ថៃ ទិសទី១ប្រាសាទព្រះវិហារ ។ ការថ្លែងបែបនេះ ក្នុងគ្រាដែលឯកឧត្តម និងលោកជំទាវ ដឹកនាំគណៈប្រតិភូខណ្ឌទាំង១២ ចុះសាក សួរសុខទុកកងទ័ពជួរមុខ ព្រមទាំងបានពាំនាំមកនូវ គ្រឿងឧបភោគបរិភោគជាច្រើនមុខ និងថវិការ ជាអំណោយដ៍ថ្លៃ ថ្លារបស់សម្តេចទាំងធ្វេ ឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធជួរមុខ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ពិធីនេះបានប្រារព្វ ធ្វើឡើង នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ចុងសប្តាហ៍កន្លងទៅ នៅអាគាមហោស្របទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ។ 
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ន ពិតមែនតែសភាពការណ៍ នៅតាមខ្សែរបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ របស់កងពលធំមានសភាពស្ងប់ស្ងាត់ក៍ពិតមែន តែកម្លាំងរបស់យើងដែលកំពុងឈរជើងការពារ នៅតាមខ្សែរត្រៀមជួរមុខ ក៍ដូចជានៅតាមបណ្តាអង្គភាព បានត្រៀមលក្ខណៈប្រយុទ្ធគ្រប់ពេលវេលា និងបានបង្កើនការយកចិត្តទុក្ខដាក់ ថែទាំអាវុធយុទ្ធភ័ណជាប់ជាប្រចាំ និងបានខិតខំព្យាយាមរក្សា បង្កើនទំនាក់ទំនងល្អជាមួយទាហានថៃ.ឡាវ ដែលកំពុងឈរជើងជួរមុខ ដើម្បីបញ្ជៀសឲ្យបាន នូវរាល់សកម្មភាពទាំងឡាយណា ដែលនាំអោយឈានទៅរកការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធ ។
ឯកឧត្តមបន្តថា ក្រៅពីភារៈកិច្ចឈរជើង ការពារបូរណៈភាពទឹកដីតាមខ្សែរបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវ កងពលធំអន្តរាគមន៍លេខ៣ បាននិងកំពុងធ្វើការហ្វឹកហ្វឺនលើមុខជំនាញផ្សេងៗ ទៅដល់នាយ និងពលទាហាន ទៅតាមផែនការណ៍ របស់អគ្គមេបញ្ជាការក្រសួងការពារជាតិបានកំណត់ ។ និងប្តេជ្ញាការពារឲ្យបានដាច់ខាតចំពោះជនទាំងឡាយណា ដែលមានបំណងព្យាយាមផ្តល់រំលំរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់តាមរយះបដិវត្តន៍ពណ៏ ទោះជាត្រូវលះបង់ក្នុងតំលៃណា ក៍ដោយ ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានពាំនាំមកនូវបណ្តាំផ្ញើ ការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចទាំងធ្វេ ដែលជានិច្ចកាលសម្តេចតែងតែបានគិតគូយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ ព្រមទាំងការរស់នៅរបស់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន ជាប់ជាប្រចាំ ៕អត្ថបទសួនលីណា




































