កំពង់ធំ៖ ចាប់តាំងពីក្រុមហ៊ុនសៀងហៃ ចាប់ផ្តើមកសាងផ្លូវជាតិលេខ៦ បានឆាបឆក់ជីវិតប្រជាពលរដ្ឋ រាប់សិបនាក់ និងបង្ករឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើន ដែលត្រូវបានគេដឹងថា ជាហេតុបណ្តាលមកពី ការធ្វេស ប្រហែសរបស់អ្នកបើកបរ និងការមិនយកចិត្តទុកដាក់របស់ក្រុមហ៊ុន ដែលមានការខ្វះចន្លោះក្នុងការដាក់ ផ្លាកសញ្ញា ។
ជាក់ស្តែងគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ ៦ ត្រង់ចំនុចកសាងស្ពាន ស្ថិតនៅក្នុងភូមិ បាឈាយ ឃុំសព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបណ្តាលមកពី រថយន្តបែនដឹកដី របស់ក្រុមហ៊ុនធ្វើថ្នល់មួយគ្រឿង បានជ្រុលទៅបុកយ៉ាងកំរោល ពេញទំហឹងទៅលើរថយន្តក្រុងរបស់ក្រុម ហ៊ុន លាំងយូអេស ដែលកំពុងតែធ្វើដំណើរបញ្ជ្រាស់ទិសគ្នា ពីទិសខាងលិចទៅទិសខាងកើត ក្នុងគោលដៅឆ្ពោះ ទៅខេត្តសៀមរាប មានអ្នកធ្វើដំណើរពេញ ។
ហេតុការណ៍នេះ បានធ្វើឲ្យរថយន្តក្រុង ដែលមានមនុស្សនៅលើឡាន មិនតិចជាង៥០នាក់ បិះនិងធ្លាក់ចូល ស្នាមភ្លោះដ៏ជ្រៅគឺនៅតែកន្លះម៉ែត្រទៀត ព្រមទាំងបានបង្ករឲ្យមានមនុស្សក្មេងចាស់ របួសបន្តិចបន្តួច តែសំណាងល្អមិនបង្ករឲ្យមានអ្នក គ្រោះថ្នាក់ដល់ជីវិត ក្រោយពីកើតហេតុ តៃកុងឡានបែនបានដាក់មេប្រូចតាមទំលាប់ មិនតែប៉ុណ្ណោះបាន ធ្វើឲ្យកកស្ទះ
ចរាចរណ៍៣ម៉ោងពេញ រថយន្តតូចត្រូវបានបើកវាងកាត់វាលស្រែ ចំណែករថយន្តធុនធំ ត្រូវបាន ផ្អាកមួយដង្ហើមយក្យ តៃកុងឡាន ក្រុង ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ នូ រដ្ឋា ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិ តាញ៉ាល ឃុំ ខ្ទឹមធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងនោះដែរក៏មានការសំនូមពរ ពីប្រជាពលរដ្ឋ សុំឲ្យក្រុមហ៊ុនធ្វើថ្នល់ជាតិលេខ ៦ ឲ្យដាក់
ផ្លាកសញ្ញាឲ្យបាន ច្រើន និងជាអក្សខ្មែរ ព្រោះកន្លងមកដាក់តែភាសាចិន ដោយមិនដឹងថា មានន័យថាយ៉ាងម៉េច ថែមទាំងឲ្យ តៃកុងឡានធំ បើកបរលើដងផ្លូវ ដោយគិតដល់អំពីសុវត្តិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋផង។