តាកែវ៖ ដោយអនុវត្តន៏តាមបទបញ្ជាក៏ដូចជាការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ សុខ សំណាង ស្នងការនគរបាលខេត្ត
តាកែវ។ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ លោកវរសេនីយ៍ទោ ឌុក ធីយា អធិការនគរបាលស្រុក ត្រាំកក់ បញ្ជូនសំណុំរឿង ជនសង្ស័យ និងវត្ថុតាងករណីបង្រ្កាបល្បែងសុីសងខុសច្បាប់(លេងអាប៉ោង) មកស្នងការដ្ឋាននគរបាលខេត្តតាកែវដេីម្បីចាត់ការបន្ត។
គួរបញ្ជាក់ផងដែរថាៈ ករណីនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរ បង្រ្កាបនៅថ្ងៃទី១៥-កញ្ញា-២០១៧ វេលាម៉ោង២០និង៤០នាទីនៅចំនុចលេីដីទួលក្នុងព្រៃស្ថិតនៅភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ឃាត់ខ្លួនជនសង្ស័យ(ជាមេអាប៉ោង) ០១នាក់ឈ្មោះ ឡុង ចយ ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ និងបក្ខពួកចំនួន០៥នាក់ទៀតរត់គេចខ្លួនព្រមទាំងដកហូតសម្ភារៈវត្ថុតាងរួមមានៈម៉ូតូចំនួន០៣គ្រឿងម៉ាកសង់C១២៥ពណ៌ខ្មៅ០២គ្រឿងនិងម៉ូតូC៥០កុបមូល០១គ្រឿង ចានអាប៉ោង០១ គំរប០១ មេអាប៉ោង០៣ តង់ក្រាល០១និងប៉ាយអាប៉ោង០១ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ។





































