ឯកឧត្តមឡាយ វណ្ណ: អភិបាលខេត្តតាកែវបាន អញ្ជីញចូលរួមកាន់បិណ្ឌទី១១ជាមួយលោកជំទាវ ថេង អាយអាន្នី សុខ អាន នៅវត្តឧទ្ទុម្ពុក្រោម ស្រុកគីរីវង់

0

ខេត្តតាកែវ : នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧គឺជាថ្ងៃកាន់បិណ្ឌទី១១ លោកជំទាវ ថេង អាយអាន្នី សុខ អាន ព្រមទាំងក្រុមគ្រួសារដោយមានការចូលរួមមាន÷
ឯកឧត្តម ស្រី បេនប្រធានក្រុមប្រឹក្សាខេត្ត
ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ
ឯកឧត្តម លោកជំទាវ លោក លោកស្រីជាមន្ត្រីរាជការ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករបាន
អញ្ជើញកាន់បិណ្ឌ នៅក្នុងវត្តឧទ្ទុម្ពរក្រោម ស្ថិតក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ
ដើម្បីឧទ្ទិសកុសលជូនដល់ដួងព្រះវិញ្ញាណខ័ន្ធដល់សម្តេច វិបុលបញ្ញា សុខ អាន។
សម្តេចវិបុលបញ្ញាសុខ អានគឺជាធនធានដ៏សំខាន់មួយរូបរបស់ព្រះរាជាណាចក្រកម្ពុជា និងបានបូជាគ្រប់កម្លាំងកាយ កម្លាំងប្រាជ្ញា និងកម្លាំងចិត្តដើម្បីបុព្វហេតុជាតិមាតុភូមិ។
សម្តេចវិបុលបញ្ញាបានសាងស្នាដៃនិងសមិទ្ធផលធំៗជាច្រើនសម្រាប់ប្រទេសជាតិ ជាពិសេសសម្រាប់ខេត្តតាកែវ និងស្រុកគិរីវង់ហើយស្នាដៃនិងសមិទ្ធផលទាំងនេះនឹងស្ថិតក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់រូបជានិច្ច៕