ស្នងការនគរបាលខេត្តតាកែវនាំយកថវិការ សមាគម មិត្តនគរបាលជាតិកម្ពុជា ចូលរួមរំលែកទុក្ខ​ ដល់គ្រួសារមន្ត្រីប៉ូលីសស្រុកគិរីវង់ដែលបានទទួលមរណៈភាព

0

(តាកែវ)៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អមដំណើដោយលោកស្នងការរង ព្រមទាំងក្រុមការងារ បានអញ្ជេីញចូលរួមប្រគល់ថវិការសមាគមន៍មិត្តនគរបាលជាតិកម្ពុជាដល់ក្រុមគ្រួសារមន្ត្រីប៉ូលីសដែលបានទទួលមរណៈភាព លោកអនុសេនីយ៍ឯក កង រិទ្ធ ជា មន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលគិរីចុងកោះអធិការដ្ឋានស្រុកគិរីវង់ និង លោកអនុសេនីយទោ សុខ វិចិត្រ នាយរងផ្នែកសន្តិសុខ នៅជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ខេត្តតាកែវ។
មានប្រសាសន៍ផ្តាំផ្ញើរក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក៏បានសំដែងនូវការសោកស្តាយ ចំពោះការបាត់បង់ឪពុកដ៏ល្អម្នាក់ដែលកន្លងមកខិតខំបំពេញភារកិច្ច បំរើជាតិមាតុភូមិ រហូតទាស់តែទទួលមរណ:ភាព និងសំណូមពរអោយក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រ អោយបានចប់ចុងចប់ដើម និងមានការងារធ្វើគ្រប់ៗគ្នាដើម្បីរួមចំណែក ការងារនិងកសាងប្រទេសជាតិ អោយកាន់តែរីកចំរើន ត្រូវអប់រំណែនាំប្អូនៗ អោយប្រព្រឹត្តតែអំពើល្អចៀសអោយផុតពីអំពើអបាយមុខទាំងឡាយ ដែលប្រាស់ចាកអំពីច្បាប់ និង សង្គមស្អប់ខ្ពើម ។
នៅក្នុងពិធីនេះដែរ លោក សុខ សំណាង ស្នងការនគរបាលខេតតាកែវ បាននាំយកថវិការសមាគមន៍មិត្តនគរបាលជាតិកម្ពុជាចំនួន៨លានរៀលប្រគល់ជូនគ្រួសារមន្ត្រីដែលទទួលមរណៈភាពចំនួន២គ្រួសារផងដែរ។ បន្ទាប់ពីរបានប្រគល់ថវិការមិត្តនគរបាលហើយ លោក ឧត្តមសេនីយត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានអញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយឯក ជៀន ថេង នាយផ្នែកសេនាធិការ ស្រុកគិរីវង់ដែលមានជំងឺលើសឈាមនិងពិការមួយជំហៀងខ្លួនមិនអាចនិយាយបាននិងបានផ្តល់ថវិការផ្ទាល់ខ្លួនចំនួន៥០ម៉ឺនរៀល អង្ករមួយបាវ៥០គីឡូនិងសំភារៈមួយចំនួនទៀតផងដែរ។