ទេសចរជិត១០ម៉ឺននាក់នាំក្រុមគ្រួសារមកកំសាន្តនៅខេត្តព្រះសីហនុក្នុងរយៈពេលថ្ងៃបុណ្យភ្ជុំបិណ្ឌ

0

ភ្ញៀវទេសចររាប់ម៉ឺននាក់បានសំដែងអារម្មណ៍សប្បាយរីករាយក្រៃលែងគ្រាដែលពួកគេ នាំក្រុមគ្រួសារមកលេងនៅខេត្តព្រះសីហនុនាថ្ងៃភ្ជុំបិណ្ឌឆ្នាំនេះ។
ភ្ញៀវទេសចរភាគច្រើនលើកឡើងថា៖ខេត្តព្រះសីហនុសព្វថ្ងៃនេះពិតជាមានសោភណ្ឌស្រស់បំព្រងគួរអោយទាក់ទាញចិត្តក្រៃលែសក្ក័សមជាទីក្រុងទេសចរណ៍ដ៍ប្រណិតដែលគេប្រសិទ្ធនាមថា”ជាតារារះនៅទឹសនិរតីប្រាកដមែន” មកលេងម្តងហើយលើកក្រោយចង់មកទៀត។

តែទោះជាបែបក្តីភ្ញៀវខ្លះត្អូញថាតំលៃបន្ទប់ផ្ទះសំណាក់ឬសណ្ឋាគារហាក់ថ្លៃបន្តិច។

លោក តាំង សុចិត្តគ្រឹស្នា ប្រធាន
មន្ទីរទេសចរណ៏ខេត្តព្រះសីហនុអោយដឹងថា៖ភ្ញៀវទេសចរដែលបានមកកំសាន្តខេត្តព្រះសីហនុក្នុងឱកាសបុណ្យភ្ជំបិណ្ឌរយៈពេល៣ថ្ងៃមានចំនួនប្រមាណ៩២០០០នាក់ កើនលើងប្រមាណ ១៥.២២%។
ភ្ញៀវចូលទស្សនាតាមរម្យនីយដ្ឋាននានាមាន៖
ក.រម្យនីយដ្ឋានក្បាលឆាយភ្ញៀវសរុបប្រមាណ ១២២១៧នាក់ ក្នុងនោះបរទេសចំនួន ៩៦នាក់។
ខ.រម្យនីយដ្ឋានពិចនិកនៅស្រុកកំពង់សិលាមានភ្ញៀវសរុបប្រមាណ១៥៩០នាក់ ក្នុងនោះបរទេសចំនួន១៥៨នាក់។
គ. រម្យនីយដ្ឋានថ្មរូងភ្ញៀវសរុបប្រមាណ ៦៦០០នាក់ ក្នុងនោះបរទេស ៧ នាក់។
ចំពោះភ្ញៀវទេសចរទៅកំសាន្តនៅតាមកោះមានចំនួន៤២៨៧នាក់ក្នុងនោះ ភ្ញៀវខ្មែរមានចំនួន១៧១១នាក់ ស្រី ៨៣៩ នាក់ និង ភ្ញៀវអន្តរជាតិមានចំនួន ២៥៧៦ នាក់ ស្រី ១១៦៤នាក់ និងភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិកងកេង សរុប ចំនួន១៤៥០ នាក់ ក្នុងនោះភ្ញៀវជាតិ ៧២៦នាក់ និងភ្ញៀវអន្តរជាតិ ៦២៤នាក់ ។

លោក តាំង សុចិត្តគ្រឹស្នា បញ្ជាក់បន្ថែមថានៅថ្ងៃទី១៩កញ្ញាមានអ្នកទេសចរចំនួន៣០ ០០០នាក់ ។
នៅថ្ងៃទី២០កញ្ញា មានអ្នកទេសចរ ចំនួន៣៨ ០០០នាក់។
ថ្ងៃទី២១កញ្ញា២០១៧នេះមានអ្នកទេសចរចំនួន២៤ ០០០នាក់។

ហើយកន្លែងដែល ភ្ញៀវនិយមទៅកំសាន្តមានដូចជាតំបន់ឆ្នេរសមុទ្រ តំបន់កោះ រម្យណីយ៍ដ្ឋានទឹកធ្លាក់ក្បាលឆាយ និងរម្យណីយ៍ដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនកន្លែងទៀតនៅតាមស្រុកមួយចំនួនក្នុងខេត្តផងដែរ៕