ខេត្តព្រះសីហនុ៖អាគារសិក្សាថ្មីចំនូន០៥ខ្នង ដែលជាជំនួយឧប្តម្ភរបស់ ប្រទេសចិន ត្រូវបានប្រកាសផ្តល់ជួនខេត្តព្រះសីហនុក្នុងឱកាសចុះបឋមសិក្សា សាងសង់អាគារសិក្សាសាលាបឋមសិក្សាកំពេញចាស់នៅក្រុងព្រះសីហនុ
នាព្រឹក ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៧ ក្រោមអធិបតីភាព ឯឧ លីវ យុនសាន H.E. Liu Yunshanសមាជិក គណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឍឹមបក្សកុម្មុយនីស្តចិន គ្រាដែលឯឧ លី យុនសាន ដឹកនាំគណៈប្រតិភូចុះបេសកកម្មនៅខេត្តព្រះសីហនុ។
ក្នុងកាសនោះ ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមសម្តែងគាវរកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក លីវ យុនសាន H.E.LiuYunshanសមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឍឹម បក្សកុម្មុយនីស្តចិន និងគណៈប្រតិភូ ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីបើកដំណើរការគម្រោង សាងសង់អគារសិក្សា ចំនួន ០៥ខ្នង ជាជំនួយរបស់មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ដែលជាសមិទ្ធិផលថ្មីមួយទៀតរបស់សាធារណៈរដ្ឋប្រជាមានិតចិន សម្រាប់វិស័យអប់រំខេត្តព្រះសីហនុ ហើយក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរវប្បធម៌ និងវិស័យអប់រំកម្ពុជា-ចិន តាមរយៈគោលនយោបាយ”ផ្លូវមួយខ្សែក្រវាត់មួយ” សំដៅធ្វើឲ្យមានការតភ្ជាប់កាន់តែជិតស្និទ្ធថែមទៀត នូវទឹកចិត្ត និងអារម្មណ៍រវាងប្រជាជននៃប្រទេសទាំងពីរ ហើយក៏ជាការផ្សារភ្ជាប់ពីប្រវត្តិសាស្ត្រដែលមានការទំនាក់ទំនង ជាមួយគ្នា ដែលមានស្រាប់កន្លង។
លោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ អោយដឹងថាអាគារសិក្សាទាំង៥ខ្នងរបស់ប្រទេសចិននេះនឹងផ្តល់ជូនក្រុងព្រះសីហនុចំនួន២ខ្នង ស្រុកព្រៃនប់ចំនួន១ខ្នងនិងស្រុកកំពង់សិលាចំនួន២ខ្នង។
សូមបញ្ជាក់ផងដែរថាសំរាប់ខេត្តព្រះសីហនុបច្ចុប្បន្ននេះត្រូវបានគេកត់សំគាល់ឃើញថាបាននឹងកំពុងប្រែមុខមាត់ថ្មីគួរជាទីមោទនៈដោយសារតែគម្រោងអភិឌ្ឍន៍ជាច្រើនជាពិសេសគម្រោងរបស់អ្នកវិនិយោគចិនតែម្តង។
ខេត្តព្រះសីហនុនេះផងដែរចិនគ្រោងនឹងអភិវឌ្ឍអោយមានភាពរីកចំរើនដូចជាទីក្រុងស៊ិនជិនទី២របស់ចិននាថ្ងៃអនាគត់៕





































