ក្រុមហ៊ុនKSWMប្តេជ្ញាប្រមូលសំរាមនៅក្រុងព្រះសីហនុអោយបានល្អបើទោះពេលចាប់ផ្តើមដំណាក់កាលដំបូងនេះមិនទាន់បំពេញចិត្តពលរដ្ឋយ៉ាងណាក្តី។

0

ខេត្តព្រះសីហនុ៖ក្រុមហ៊ុនKSWMប្តេជ្ញាប្រមូលសំរាមអោយបានស្អាតពីក្រុងព្រះសីហនុបើទោះជាដំណាក់កាលចាប់ផ្តើមដំបូងនេះពលរដ្ឋខ្លះមិនទាន់ពេញចិត្តយ៉ាងណាក្តី។

បញ្ហាគ្រប់គ្រងកាកសំណល់សំរាមនៅក្រុងព្រះសីហនុបាននឹងកំពុងក្លាយជាប្រធានបទមួយក្តៅគគុកនាពេលបច្ចុប្បន្ននេះខណៈ ក្រុមហ៊ុនស៊ិនទ្រីសុំឈប់និងមានក្រុមហ៊ុនថ្មីមកជំនួសយ៉ាងណាក្តី។

បញ្ហាក្តៅគគុគដោយហេតុថាក្រុមហ៊ុនថ្មីKSWMទើបតែចាប់ផ្តើមប្រមូលក្នុងចន្លោះអន្តរកាកនេះមិនទាន់ប្រមូលអោយបានល្អដូចអ្វីដែលអ្នកមួយចំនួនចង់បាននៅឡើយបើទោះណាក្រុមហ៊ុនកំពុងខិតខំប្រមូលទាំងមេឃភ្លៀងឥតឈប់ឈរក្តី។

គនរសំរាមស្អុយរលួយរុយរោមនៅតែគេឃើញមានតាមដងផ្លូវសាធារណៈឬនៅតាមទីតាំងដីឡូតិ៍ខ្លះដែលគេទុកចោលមិនទាន់មានការអភិវឌ្ឍហើយសភាពបែបនេះវាស្រដៀងគ្នាទៅនឹងអ្វីកាលដែលក្រុមហ៊ុនស៊ិនទ្រីនៅប្រមូលនាពេលមុនដែរតែមានតិចតួចប៉ុណ្ណោះ។

តែបើទោះជាបែបនេះក្តីប្រជាពលរដ្ឋនៅក្រុងព្រះសីហនុភាគច្រើនមានរំពឹងថាក្រុមហ៊ុនKSWMថ្មីនេះនឹងធ្វើការបានល្អប្រសើរដើម្បីលើកស្ទួយសោភណ្ឌនិងបរិស្ថានទីក្រុងទេសចរណ៍មួយនេះ។

តំណាងក្រុមហ៊ុនKSWM  ប្រចាំនៅខេត្តព្រះសីហនុបានបញ្ជាក់អោយដឹងថា៖ដំណាក់កាលដំបូងនេះពិតជាមានការលំបាកខ្លះដែរដោយសារ សំរាមតាមដងផ្លូវច្រើន, មេឃភ្លៀងពេក, ទីលានចាក់សំរាមនៅឆ្ងាយហើយដីរអិលទៀតផង។តែទាក់ទងនឹងចំងាយទីតាំងចាក់សំរាមនៅឆ្ងាយ៣២គមពីក្រុងលោកថាមិនជាបញ្ហាធំទេគឺអាទទួលយកបាន។

លោកបន្តថាដំណាក់កាលនេះប្រហែលជាបីឬបួនខែដំបូងនេះ លោកផ្តោតសំខាន់តែទៅលើការប្រមូលសំរាមអោយស្អាតសិន។

ចំពោះគន្លឹះក្នុងការប្រមូលតំលៃសេវាសំរាមពីប្រជាជនលោកមិនទាន់បានលំអិតនៅឡើយទេ។

ចំណែកលោក អ៊ុី សុខឡេង អភិបាលក្រុងព្រះសីហនុ ក៍បានបញ្ជាក់ដល់សារណៈជនតាមបណ្តាញFBផ្ទាល់ខ្លួនផងដែរទាក់ទិនទៅនឹងការខិតខំប្រឹងប្រែងរបស់ក្រុងក្នុងការលៃលករកក្រុមហ៊ុនដែលមានសមត្ថភាពក្នុងការប្រមូលសំរាមនៅក្រុងព្រះសីហនុជាបន្តបន្ទាប់ចាប់តាំងពីក្រុមហ៊ុនស៊ិនទ្រីដាក់លិខិតសុំឈប់ប្រមូលសំរាមនៅក្រុងព្រះសីហនុមក។

លោក អភិបាលក្រុងបានអោយដឹងថា៖

នៅសប្តាហ៍ក្រោយ ( 25/09/2017 ) រដ្ឋបាលក្រុងព្រះសីហនុ និងក្រុមហុ៊នប្រមូល និងដឹកសំរាម KSWM ព្រមទាំងមានការចូលរួមពីមន្ទីរពាក់ព័ន្ធ នឹងបេីកប្រជុំពិភាក្សាលេីរបៀបវារៈដូចខាងក្រោម ៖

១. ពិភាក្សាលេីវិធីភ្ជាប់សេវាប្រមូល និងដឹកសំរាម នឹងការបង់ថ្លៃសេវាប្រមូល និងដឹកសំរាម រវាងប្រជាពលរដ្ឋ និងក្រុមហុ៊ន។

២. ពិភាក្សាលេីការផ្តល់សេវាប្រមូលសំរាម និងដឹកសំរាម ឲ្យបានគ្រប់ផ្លូវ និងរាល់ថ្ងៃ ទូទាំងក្រុង។

៣. ពិភាក្សាលេីការកំណត់ពេលវេលាអនុវត្តតម្លៃសេវាប្រមូល និងដឹកសំរាម ដែលបានពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ នឹងបានដាក់ឆ្លង់ក្រុមប្រឹក្សាពិនិត្យ និងអនុម័ត ( 12/09/2017 ) រួចហេីយ។

៤. ពិិភាក្សាលេីនីតិវិធីច្បាប់ ដេីម្បីឈានទៅចុះកិច្ចសន្យារយៈពេល ១០ឆ្នាំ៕វ៉ុន