ស្រវឹងស្រាចាក់ប្រពន្ធមួយកាំបិតរបួសធ្ងន់ត្រូវសមត្ថកិច្ចចាប់ខ្លួន

0

តាកែវ ៖ ជនសង្ស័យជាប្តីម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីប្រើអំពើហិង្សាទៅលើប្រព័ន្ធខ្លួនឯងបណ្តាលឲ្យរងរបួសយ៉ាងដំណំ។
ករណីហិង្សាបង្ករឲ្យមានរបួសស្នាមនេះកើតឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៣០នាទី នៅភូមិគ្រាំងបន្ទាយ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ តាមការឲ្យដឹងពីសមត្ថកិច្ចស្រុកត្រាំកក់ប្រាប់ថា ករណីហិង្សាក្នុងគ្រួសារនេះ បង្ករឡើង ដោយជនសង្ស័យឈ្មោះ មួង អឿន ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅ បច្ចុប្បន្នភូមិអូតាម៉េង ឃុំ អូតាម៉េង ស្រុកអន្លុងវែង ខេត្តបន្ទាយមានជ័យ។ ប្រភពពីសមត្ថកិច្ចដដែលបន្តថា ជនសង្ស័យ បានយកកាំបិតចុងស្រួចចាក់ ប្រពន្ធរបស់ខ្លួនឈ្មោះ ណែម ឆេន អាយុ៤៥ឆ្នាំ ចំកបណ្តាលឲ្យរងរបួសធ្ងន់។
ចំណែកសាក្សីនៅកន្លែងកើតហេតុវិញបានឲ្យដឹងដែរថា នៅថ្ងៃកើតហេតុជនសង្ស័យបាននាំប្រពន្ធកូនមកលេងស្រុកកំណើតនៅភូមិគ្រាំងបន្ទាយ ឃុំសំរោង ស្រុកត្រាំកក់ ។ ខណៈនោះដែរក៏មានការហូបចុកស្រាបៀរជួបជុំបងប្អូននាឱកាសបុណ្យទាន រហូតជនសង្ស័យនិងប្រពន្ធទាស់ពាក្យសម្តីគ្នានិងឈានដល់កើតអំពើហិង្សាបង្កររបួសស្នាមដូចនេះតែម្តងទៅ។ ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចបានចុះអន្តរាគមន៍និងឃាត់ខ្លួនជនបង្កររួមនិងវត្ថុតាងបាននៅនឹងកន្លែង។
បច្ចុប្បន្នក្រោយការឃាត់ខ្លួនជនបង្ករអំពើហិង្សទៅលើប្រព័ន្ធនេះត្រូវបានសមត្ថកិច្ចស្រុកត្រាំកក់កសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕