ខេត្តព្រះសីហនុ និងក្រុងគូរីរបស់កូរេខាងត្បូងចុះហត្ថលេខារួមគ្នាស្តីពីការបង្កើតចំណងសម្ពន្ធ័មេត្រីភាពជាមួយគ្នាឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តចំនួន ០៨ រូប ទៅចូលរួមពិធីបុណ្យផ្ការីរបស់ទីក្រុងគូរី (Guri Cosmos Festival 2017) ចាប់ពីថ្ងៃទី២១ – ២៥ ខែកញ្ញា ឆ្នាំ២០១៧ ។
ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើង
តបតាមការអញ្ជើញរបស់សាលាក្រុងគូរី នៃសាធារណរដ្ឋកូរ៉េ ។
យោងតាមប្រភពដែលបានបង្ហោះនៅលើទំពរ័facebookរបស់រដ្ឋបាលខេត្តព្រះសីហនុបានអោយដឹងថា៖ក្នុងដំណើរទស្សនកិច្ចនេះភាគីទាំងពីរ(ក្រុងព្រះសីហនុនិងក្រុងគូរី)
បានជួបពិភាក្សាអំពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងទីក្រុងគូរី។ជាលទ្ធផលភាគីទាំងពីរបានឈានសម្រេចចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្ត-ក្រុងទាំងពីរ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ដែលកិច្ចសហប្រតិបត្តិការនេះរួមមានលើវិស័យសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ អប់រំ កីឡា និងការគាំទ្រ នានា រវាងគ្នាទៅវិញទៅមក។
ក្រោយពីបានចុះហត្ថលេខាលើកំណត់ហេតុរួច ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ និងបង្ហាញពីសក្តានុពលខេត្ត-ក្រុង រៀងៗខ្លួន ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ចដើម្បីជាផលប្រយោជន៍ទាំងសង្ខាងនាថ្ងៃខាងមុខ៕