អភិបាលស្រុកកោះសូទិនដឹកនាំកម្លាំងសមត្ថកិច្ច​ចម្រុះ​ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់

0

កំពង់ចាម​:​ យុទ្ធនាការរបស់រាជរដ្ឋាភិបាលយ៉ាងក្តៅគគុគ ក្នុង​ការ​អនុវត្តន៍និងការ​បង្ក្រាប​បទល្មើសជលផលគ្រប់ប្រភេទ​ ជាក់ស្តែងនៅ​ព្រឹក​ថ្ងៃទី២២ខែ

កញ្ញា ឆ្នាំ២០១៧នេះ​ លោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន បានដឹកនាំកម្លាំងប្រដាប់អាវុធទាំង៣ ចុះបង្រា្កបបទល្មើសនេសាទដោយខុសច្បាប់ នៅចំណុចអតីតឡូតិ៍លេខ៨ ស្ថិតក្នុង​ភូមិសាស្ត្រ​ ឃំុមហាលាភ​ ស្រុកកោះសូទិន ដោយសហការជាមួយកម្លាំងរដ្ឋបាលជលផលខេត្តកំពង់ចាម និងកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ចាម។
សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជាលទ្ធផល​ក្នង​ការ​បើក​ប្រតិបត្តិការ​ណ៍​បង្ក្រាប​នេះ​ កម្លាំង​ចម្រុះ​បាន​ធ្វើការ​ដកហូត​បាន​នូវ​ឧបករណ៍​ខុសច្បាប់​រួមមាន​ ១-ឧបករណ៍លូស្បៃមុង​ លូស្បៃមុងចំនួន១២៥មាត់​ របាំងស្បៃមុងប្រវែង៥៦២៥ម៉ែត្រ​ បង្គោលចម្រឹងឬស្សីចំនួន២១២៥ដើម​ និង​កូនត្រី​ចម្រុះ​ទម្ងន់៥៧៥គីឡូក្រាម។
២-ឧបករណ៍ រ៉ាវ-រ៉ាវចំនួន០៨មាត់​ របាំងប្រវែង៣៥០ម៉ែត្រ​ បង្គោលឬស្សីចំនួន១២០ដើម​ និង​កូនត្រី​​ចម្រុះ​ទម្ងន់២៤គីឡូក្រាម។
៣-របាំងបិទផ្ចិតព្រែក-របាំងផ្ចិតព្រែកចំនួន០៥កន្លែង​ បង្គោលចំនួន១២០ដើម​ របាំងព្រួលប្រវែង៩០ម៉ែត្រ​ លបទ្រចំនួន២០គ្រឿង​ និង​កូនត្រី​ចម្រុះ​ចំនួន៣០គីឡូក្រាម។
ចំពោះ​ឧបករណ៍វត្ថុតាងមួយចំនួន​ ត្រូវ​បានកាប់បំផ្លាញចោលនៅកន្លែង និងមួយចំនួនទៀត ត្រូវ​យកទៅរក្សាទុកនៅរដ្ឋបាលស្រុកកោះសូទិន​ ដោយ​ឡែក​កូនត្រី​ចម្រុះ​ ​ត្រូវបាន​ចាក់​ព្រលែង​ចូល​បឹង​ធម្មជាតិ​វិញ​ ៕