តាកែវ ៖ ក្មេងស្រីវ័យជំទង់ម្នាក់បានសម្រេចចិត្តចង.កធ្វើអត្តឃាតខ្លួនឯងចោលក្រុមគ្រួសារបន្សល់ទុកការសោកស្តាយដោយនឹកស្មានមិនដល់។ ហេតុការណ៍ក្មេងស្រីវ័យជំទង់ចង.កសម្លាប់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិពងទឹក ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ។ តាមការឲ្យដឹងពីសមត្ថកិច្ចស្រុកបូរីជលសារបានប្រាប់ថា នៅវេលាថ្ងៃខែកើតហេតុខាង លើមានក្មេងស្រីធ្វើអត្តឃាត ដោយចង.កសម្លាប់ខ្លួនមួយករណីកើតឡើងដែលជនរងគ្រោះឈ្មោះ យុន ចន្រ្ទី ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងបន្ទុកគ្រួសារ នៅភូមិពងទឹក ឃុំគោកពោធិ៍ ស្រុកបូរីជលសារ។ សមត្ថកិច្ចបន្តថា ជនរងគ្រោះបានយកខ្សែលីឡុងពណ៌ សមកចង.ក និងផ្ទោងដំបូលផ្ទះបណ្តាល ឲ្យស្លាប់ដោយគ្មានអ្នកដឹង។ ចំណែកក្រុមគ្រួសារក្មេងស្រីរងគ្រោះបានឲ្យដឹងដែរ ប្រហែលជាជនរងគ្រោះខ្មាស់អ្នកជិត ខាងរឿងបងប្អូនខ្លួនងប់ងល់និងល្បែងស៊ីសងឃាត់ស្តាប់ទើបសម្រេចចិត្តគិតខ្លីបែបនេះ។ ក្រោយពេលកើតហេតុកម្លាំងជំនាញ សហការជាមួយពេទ្យមណ្ឌលសុខភាពគោកពោធិ៍និងអាជ្ញាធរភូមិឃុំចុះពិនិត្យរួច សន្និដ្ឋានថា សពពិតជាស្លាប់ដោយ ចង.កប្រាកដមែន និងបានប្រគល់ជូនក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕