(ខេត្តតាកែវ)៖ ដោយអនុវត្តន៍តាមបញ្ជាក៏ដូចជាការណែនាំចង្អុលបង្ហាញផ្ទាល់ឲ្យដូចភ្លៀងរលឹមពីសំណាក់លោកឧត្តមសេនីយ៍ សុខ សំណាង ស្នងការនគរបាលខេត្តរួចមក។
នៅព្រឹកថ្ងៃទី២៣-កញ្ញា-២០១៧ វេលាម៉ាង១០និង៣០នាទី លោកវរសេនីយ៍ឯក ង៉ាន់ សារី អធិការនគរបាលស្រុកបាទី បានដឹកនាំកម្លាំងជំនាញនគរបាលស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់។ ឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ ញូង និង ភេទប្រុសអាយុ២៣ឆ្នាំមានទីលំនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តតាកែវ នៅក្នុងផ្ទះដែលកំពុងជួញដូរចែកចាយ ប្រេីប្រាស់សារធាតុញៀនខុសច្បាប់ជាមួយមិត្តភក្តិ០១នាក់ទៀតរត់គេចខ្លួនបាត់ឈ្មោះ អុល លី ភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា។
លោក ងាន់ សារី អធិការស្រុកបាទីបានប្រាប់ ឲ្យដឹងទៀតថា ក្នុងកិច្ចប្រតិ្តបត្តិការណ៍បង្រ្កាបនេះជំនាញដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស០១កញ្ចប់ធំនិងតូច ទូរស័ព្ទដៃ០៣គ្រឿង សម្ភារៈវិចខ្ចប់ដប ទុយោ ដាវសាុំម៉ូរ៉ៃ០១ កន្រ្តៃ០១ បច្ចុប្បន្នជំនាញកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តដេីម្បីចាត់ការបន្ត។