បុរសម្នាក់ត្រូវគេស្ទាក់ផ្លូវវាយយ៉ាទ្រោមខ្លួនប៉ោងភ្នែកនិងបាក់ធ្មេញមុខអស់ជាច្រើនដើមរហូតដេកពេទ្យ

0

ព្រះសីហនុ លោក ហ៊ិន ចាន់ រស់នៅចំណុចអូរដំរី ឃុំអូរត្រេះស្រុកស្ទឹងហាវខេត្តព្រះសីហនុ ត្រូវបានជនមួយក្រុមដាក់ម៉ូតូស្កាត់ផ្លូវស្ទាក់វាយបណ្តាលអោយរងរបួសធ្ងន់ដេកពេទ្យខណៈជនរងគ្រោះត្រឡប់មកពីរាយមងនៅសមុទ្រម្តុំឆ្នេរព្រៃត្រែងស្រុកស្ទឹងហាវ កាលពីវេលាម៉ោងជិត៦ល្ងាចថ្ងៃទី២៣កញ្ញា២០១៧។

ជនរងគ្រោះ ឈ្មោះ ហ៊ិន ចាន់ បានរៀបរាប់ទាំងមុខហើមប៉ោងលឹបភ្នែកភ្ជាប់ដោយខ្សែសេរ៉ូមកំពុងចងព្យួរជាប់ដៃផង អោយដឹងថា៖នៅពេលត្រឡប់មកពីរាយមងវិញលោកជឹះម៉ូតូមកដល់ចំណុចជនបង្ករជុំគ្នាដាក់មូតូបាំងផ្លូវរួចក៍និយាយថា”ដាក់មូតូឌឺ៩”ស្រាប់តែ
ក្រុមមនុស្សដែលមានគ្នាបីនាក់មានម្នាក់ស្ទុះមកវាយគាត់ទាំងគំរោលតែម្តង។អ្នកដែលស្ទុះមកវាយគាត់មានឈ្មោះ ម៉េង រដ្ឋា ភេទប្រុសមានផ្ទះនៅម្តុំនោះដែរ។
ជនរងគ្រោះបន្តថា ជនបង្ករថែមទាំងគំរាមប្រមាថជីវិតគាត់ទៀតផង។
ជនរងគ្រោះបន្ថែមថា ក្រុមមនុស្សដែលស្ទាក់វាយគាត់នេះគឺជាបក្ខពួករបស់លោកស្រី ហ៊ឹម សុវណ្ណរី ។
លោកស្រីហ៊ឹម សុវណ្ណរីនេះត្រូវបានគេស្គាល់ថាជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលជាច្រើននាក់ទៀតដែលមានទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋរាប់រយគ្រួសារនៅតំបន់អូរដំរីនេះហើយនៅពេលនេះមិនទាន់បានដោះស្រាយចប់នៅឡើយ។
ជនរងគ្រោះត្រូវគេវាយដំខាងលើនេះអះអាងថាគាត់ជាពលរដ្ឋរងគ្រោះរឿងដីធ្លីនៅតំបន់សហគមន៍អញរដំរីដោយសារតែលោកស្រី ហ៊ឹម សុវណ្ណរី នេះផងដែរ។

ករណីនេះដែរខាងជនរងគ្រោះអោយដឹងបន្ថែមថានឹងដាក់ពាក្យប្តឹងជនបង្ករពីបទប្រើហិង្សានិងប៉ុនប៉ងមនុស្សឃាតដោយចេតនាលើរូបគាត់។

ករណីនេះផងដែរភាគីជម្លោះម្ខាងទៀតមិនអាចស្វែងរកការបញ្ជាក់ជុំវិញការចោទប្រកាន់របស់ជនរងគ្រោះឈ្មោះ ហ៊ិន ចាន់ នេះបាននៅឡើយទេ។

តែយោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមានខ្លឹមសារបែបនេះ។

ខាងក្រោមនេះជាសេចក្ដីរាយការណ៍ទាំងស្រុងរបស់ លោក ភុល ភ័ស្ដា អធិការក្រុងព្រះសីហនុ៖

(នៅថ្ងៃទី23.9.2017 វេលាម៉ោង16រសៀល ស្ថិតនៅចំនុចផ្លូវចូលវត្តអូរដំរី ក្រុម21 ភូមិ3 សង្កាត់លេខ 1
តាមការស្រាវជ្រាវរបស់បុស្ដ៍សង្កាត់1 បានអោយដឹងថាឈ្មោះហ៊ិន ចាន់ ភេទប្រុស ស្នាក់នៅបណ្ដោះអាសន្នខាងលើ ជាមុខសញ្ញាក្រុមចាប់ដី សមាគមន៍ដីអូរដំរី ឈ្មោះហ៊ិន ចាន់នេះបានជិះម៉ូតូទៅដល់ចំនុចមុខផ្ទះឈ្មោះម៉េង ខ្មៅជាប្រជាការពារភូមិ៣បានស្រែកជេរដៀលទៅលើឈ្មោះម៉េង ខ្មៅ ហើយក៏ស្ទុះទៅវាយឈ្មោះម៉េង ខ្មៅ ពេលនោះឈ្មោះម៉េង ខ្មៅក៏បានវាយ1ដៃចំភ្នែកខាងស្ដាំ
ក្នុងករណីខាងលើនេះគ្មានជនណាម្នាក់មកប្ដឹងនៅបុស្ដ៍នគរបាលសង្កាត់លេខ១ខ្ញុំឡើយ ។ ករណីខាងលើសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ សូមគោរពលាមេ !)។

ដោយឡែកសមត្ថកិច្ចឃុំអូរត្រេះស្រុកស្ទឹងហាវមិនអាចស្វែងរកទំនាក់ទំនងសុំការបញ្ជាក់ណាមួយបាននៅឡើយ។
ប៉ុន្តែគ្រាដែលជនរងគ្រោះសំរាកនៅមន្ទីរពេទ្យបង្អែកខេត្ត កំលាំងអាវុធហត្ថខេត្តបានចុះទៅសូនាំអំពីរឿងហេតុនេះដែរតែបន្ទាប់មកមិនទាន់មានចំណាត់ការផ្លូវច្បាប់ទៅលើជនបង្ករហិង្សានេះនៅឡើយ។
តែទោះជាបែបនេះក្តីយើងរងចាំមើលថាតើសមត្ថកិច្ចពាក់ពន្ធ័នៅខេត្តព្រះសីហនុនឹងចាត់ការរឿងនេះឬយ៉ាងណា?ដោយ៖ វ៉ុន