គំនរសំរាម នៅផ្សារ កំពង់ត្រាច កំពង់មានក្លិនស្អុយ

0

កំពត៖ គំនរសំរាម​ដែល​គេ​យក​​មក​គរ​ទុក​នៅ​ជាប់របងផ្សារកំពង់ត្រាច ​មាន​ចំនួន​២កន្លែង​ខាងកេីតផ្សារនិងខាងជេីងផ្សារហេីយផ្សារកំពង់ត្រាចនេះ ស្ថិត

​ក្នុង​ភូមិកំពង់ត្រាច ឃុំកំពង់ត្រាចខាងកេីត ស្រុក កំពង់ត្រាច ខេត្ត កំពត។

អាជីវករលក់ដូរ នៅផ្សារ កំពង់ត្រាច បានអោយដឹងថា គំនសំរាមនេះ លោកប្រផ្សារ បានទុក តាំងពិព័ មេីល មាន​រយៈ​ ពេល​​៣​ថ្ងៃ​មក​ហើយ​ ធ្វើ​ឱ្យ​គំនរ​សំរាម​កាន់​តែ​ខ្ពស់​ទៅ​ៗ​
ដូច​កូន​ភ្នំ​​​។

ហេីយម្យ៉ាង​ទៀត ​ពេលត្រូវ​ថ្ងៃ​ ត្រូវ​ភ្លៀង​ ត្រូវ​ខ្យល់​ ​ធ្វើឱ្យ​ កាកសំណល់​ សំរាម​ទាំងនេះ​​ ស្អុយ​​​រលួយ ​​ជះ​​​ក្លិន​ ទៅ​លើ​ប្រជាពលរដ្ឋ​​ ដែល​រស់​ នៅ​ជិត​នោះ ​និងជះ​ក្លិន​ទៅលើ​ ភ្ញៀវ​ជាតិ​​​​- ​អន្តរ​ជាតិ ​​ធ្វើ​ដំណើរ​ ឆ្លងកាត់​និង ចេញចូលៅ ក្នុងផ្សារ មានក្លិន ស្អុយ​ពីគំនរ​ សំរាម​នេះ​ ​បាន​ធ្វើ​ឱ្យ​ ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ ទៅ​ដល់​សុខភាព ​និងជីវភាព​ រស់នៅ​របស់​ ប្រជា​ពល​រដ្ឋ​ ទាំង​ចាស់​ទាំង​ក្មេង ​​ដែល​​កំពុង​ ប្រឈម​ទៅនឹង ​ការ​កើត​មាន ​ជំងឺ​ផ្សេងៗ​ ​។

ប្រជាពលរដ្ឋ​ ​ប្រតិកម្ម​យ៉ាងខ្លាំង ​ចំពោះ​​អ្នក​ម៉ៅ​ការ​ដោយ​​និយាយ​​ថា ​អ្នក​ម៉ៅ​ ការមួយ​ណា​ ក៏​​ដូច​ មួយណា​ រឿង​យកលុយ ​​ដល់​ខែ​មិនទាន់​​ទេ ​​ទារ​ភ្លាម ​ចុះ​សំរាម​វិញ​ម្តេច ​ក៏​មិន​យក​ ឱ្យ​លឿន​ ដូច​មក​យកលុយ​ផង​ ? ​ទុក​ឱ្យស្ទះ ​២ទៅ​៣​ថ្ងៃ​​ ហើយ​ នៅតែ​ មិន​ទាន់​ មក​យក​ ទៀត​ ឬ​ក៏​ទុកបង្អួត អ្នកទេសចរណ៍។

ទាក់​ទិន​នឹងការ កក​ស្ទះ​​ សំរាម​រយៈ ពេល​​​ជា​​ច្រើន ​ថ្ងៃនេះ​ ​លោក អ៑ុម ស៉ីណាត អភិបាល ស្រុក បានអោយក្រុមអ្នកយកព័តមាន អោយដឹងថា លោកបានប្រាប់ ទៅខាងប្រធានផ្សារហេីយ អោយដឹកសំរាមនេះចេញជាបន្ទាន់ ហេតុអ្វីបាន ទុកសំរាម អោយនៅសល់ទៀត។

រឿង​សំរាម ​ដែលគេ​គរ​ ទុក​តាំង ពិព័រណ៍​ ឱ្យស្អុយ​​នេះ នៅជុំ​វិញផ្សារ កំពង់ត្រាចនេះ គួតែលោក អភិបាលស្រុក ជួយ​ដោះ​ ស្រាយ​ ជូនប្រជា ពលរដ្ឋហេីយ កុំទុក អោយមាន ក្លិនស្អុយអញ្ចឹងអី៕