បុរស់ម្នាក់បានធ្វើអត្ថឃាដចងករសំលាប់ខ្លួនឯង

0

សៀមរាប៖បុរស់ម្នាក់មានឈ្មោះហ៑ាន វ៉ុន អាយុ៥៧ឆ្នាំ មានស្រុកកំណើត ភូមិត្រស់ ឃុំបាល្ល័ង្ក ស្រុកបារាយ ខេត្តកំពង់ធំ ។បច្ចុប្បន្នមករស់សនៅ

ជាមួយកូនស្រីបង្កើតឈ្មោះឆាយ គន្ធាមានអាយុ៣៤ឆ្នាំបានគ្រួសាររស់នៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមប្រភពពត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតខាងបានឱ្យដឹងថា បុរស់រូបនេះតែងតែផឹកស្រាស្រវឹងហើយនិយាយផ្តេសផ្តាសច្រើន រហូតដល់មានថ្ងៃមួយនោះបានឡើងទៅលើផ្ទះប្រពន្ធដើមឈ្មោះហ៑ុន ណារីដែលបានលែងលាស់គ្នាតាំងពីយូឆ្នាំមកហើយពេលប្តីគេមិននៅ ហើយ សុំរួមរស់ជាមួយគ្នាវិញ តែអ្នកស្រីហ៑ុន ណារីបានបដិសេដថាមិនអានធ្វើទៅបានទេព្រោះយើងទាំងពីបានលែងលាសគ្នាយូឆ្នាំមកហើយ រហូតដល់យើងទាំងពីរមានប្តី មានប្រពន្ធ មានកូនរៀងៗខ្លួនទឿតហើយ ។ អ្នកស្រីបានអង្វរឱ្យចុះចេញពីលើផ្ទះអ្នកស្រី ព្រះខ្លាចប្តីអ្នកស្រីមកឃើញហើយនឹងមានរឿងអ្វីកើតឡើង ។
អ្នកស្រីឆាយ គន្ធាដែលត្រូវជាកូនបង្កើតបានប្រាប់អ្នកសារពត៌មានយើងថា ឪពុករបស់អ្នកស្រីចាប់តាំងពីបុណ្យភ្ជុំបិណរហូតមកលោកពិសារស្រាច្រើនធ្វើឱ្យវង្វេងវង្វាន់ បាត់ការចងចាំ ហើយនិយាយច្រើន ដៃរបស់គាត់កាន់តែកាំបិតជាប់នឹងដៃ ពេលសំរាកគាត់ដាក់កាំបិតអែមខ្លួនរាល់ថ្ងៃ ។
នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ឪពុកអ្នកស្រីបានកាន់កាំបិតរត់ទៅក្រោយផ្ទះហើយស្រែកថាមានគេមករកចាប់គាត់ ពេលនោះអ្នកស្រីក៏បានឱ្យអ្នកជិតខាងជួយតាមរកឪពុកយកមកផ្ទះវិញ តែរកមិនឃើញ រហូតដល់ម៉ោង០៤ល្ងាចស្រាប់តែឃើញគាត់មកដល់ផ្ទះវិញ ហើយនិយាយថាមានគេមករកចាប់គាត់ ។ ពេលនោះអ្នកស្រីក៍បានលោមឪពុកឱ្យឡើងទៅលើផ្ទះពិសារបាយអ្នកស្រីក៏បានបិតទ្វាចាក់គន្លឹសលោមឱ្យលោកសំរាណ អ្នកស្រីក៏បានចូលដេកលក់បាត់ទៅ ។ រហូតដល់ម៉ោង០៦ព្រឹកថ្ងៃទី២៦.ខែកញ្ញាឆ្នាំ២០១៧កូក្មេងមកកើបខ្សាច់មុខផ្ទះបានឃើញឪពុកខ្ញុំចងករនៅមុខទ្វាផ្ទះហើយស្រែកហៅខ្ញុំឱ្យមកមើលពេលនោះខ្ញុំភ័យឆោឡោស្រែហៅអ្នកជិតខាងឱ្យមកជួយមើលតែអកុសល់ឪពុកខ្ញុំដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ពេលនោះគ្រួសារខ្ញុំនិងអ្នកជិតខាងទូរស័ព្ទប្រាប់មេភូមិឱ្យជួយផ្តល់ពត៌មានទៅប៉ូលិស្តិប៉ុស្តិឃុំខ្វាវមកជួយមើល ។ .ក្រោយពីសមត្ថកិច្ចប៉ូលិស្តិធ្វើកោសល់វិច័យរួចមក ឃើញថាឈ្មោះហ៑ាន វ៉ុនបានធ្វើអត្ថឃាដចងករសំលាប់ខ្លួនឯងពិតប្រាដកមែន ៕ដោយ ព្រំសុខា