រថយន្តអ៊ីស៊ុកស៊ុកមួយ​បាំង ដឹកជញ្ជូន​កម្មករ​ខ្មែរ​ត្រឡប់មក​ព្រំដែន ត្រូវ​គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់​៦​នាក់ របួស​១៧​នាក់​

0

ប្រទេសថៃ៖ បកប្រែ​ដោយ ប៊ុន រដ្ឋា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ មិថុនា ឆ្នាំ ២០១៤ សមត្ថកិច្ច​ចរាចរណ៍ ខេត្ត​ឆាក់​ឈើ​ង​សៅ បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី ១៤ មិថុនា ឈានចូល​ថ្ងៃទី​១៥ បានទទួល​សេចក្តីរាយការណ៍​ថា មាន​រថយន្ត​ប្រភេទ មួយ​បាំង​

បាន​បើក​ជ្រុល​ទៅបុក​នឹង​ដើមឈើ ហើយ​បាន​ក្រឡាប់ នៅ​ចំនុច​ផ្លូវបំបែក ណង​ផ្លា​តា​ផៀន ស្ថិតនៅ​ក្នុងភូមិ ទី​៥ ឃុំ រាជ​សាន បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​បាត់បង់​ជីវិត និង​រងរបួស​ចំនួន​ច្រើន ទើបបាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច ចុះទៅ កន្លែងកើតហេតុ​ភ្លាមៗ ។​ ​

រថយន្ត​ដែល​បង្ករ​គ្រោះថ្នាក់​ជា​ប្រភេទ មួយ​បាំង​ម៉ាក អី​ស៊ុ​ក​ស៊ុ​ក ពាក់​ស្លាក​លេខ 7856 ខេត្ត​ស្រះកែវ បាន​ធ្លាក់​ទៅ​ស្នាម ភ្លោះ​ក្បែរផ្លូវ បែក​កង់​ខាងក្រោយ​ទាំងពី ស្ថិតក្នុង​សភាព​ខ្ទេចខ្ទី នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​បាន​រួបរួម​សាកសព ចំនួន ៦​នាក់ ក្នុងនោះ​គឺ​តៃកុង​ឡាន​ម្នាក់ ចំណែក​អ្នកស្លាប់​ជា​ជនជាតិខ្មែរ ៥​នាក់ ប្រុស​១​ម្នាក់ ស្រី​៤​នាក់ ព្រមទាំង​មាន អ្នករងរបួស​ចំនួន ១៧​នាក់​ទៀត បាន​ស្រែ​ទ្រ​ហំ​យំសោក​បាក​ខ្លួន សុំ​ការជួយ​សង្គ្រោះ​អាយុជីវិត​នៅ​កន្លែងកើតហេតុ ត្រូវបាន​គេ​

ជួបប្រទះ លុយ​បាត​៦០.០០០​បាត នៅក្នុង​រថយន្ត ខណៈនោះ​សមត្ថកិច្ច បាន​ប្រើប្រាស់​ឧបករណ៍ ផ្សារ​ផ្តាច់​រថយន្ត ដើម្បី​យក​ជនរងគ្រោះ​មក​មន្ទីរ​ពេ​ទ្​។​ ​យោងតាម​កំណត់ហេតុ របស់​សមត្ថកិច្ច ក្រោយពី​បាន​ចុះ​ត្រួតពិនិត្យ បាន​បញ្ជាក់ថា ជនរងគ្រោះ​ដែលជា​ជនជាតិខ្មែរ ទាំង​ស្លាប់ និង​របួស​មាន​ចំនួន ២២​នាក់ ដែល​បានមក​ធ្វើ​សំណង់ នៅ​ខេត្ត​ស​មុត​ប្រា​កាន

បានធ្វើ​ដំណើរ​ត្រឡប់មក ព្រំ​ដែនអា​រ័​ញ្ញ​ប្រទេស ដើម្បី​ឆ្លងដែន​ចូល​ប្រទេស ក្រោយពី​មានការ​ប្រកាស ពី​រាជរដ្ឋាភិបាល ដែល​បាន​ប្តេជ្ញាចិត្ត បោស សំអាត​ជន​អន្តោ​ប្រវេ​ស ដែល​ចូលមក​ធ្វើការ​ខុសច្បាប់ តាម​ការ​សណ្ឋាន​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បណ្តាលមកពី ដឹក​លើស​ទម្ងន់ ហើយ​គុណភាព​កង់​រថយន្ត​ខូចគុណភាព​។​ ​721523 721522