ខេត្តឧត្តរមានជ័យៈប្រជាពលរដ្ឋ13គ្រួរសាររស់នៅផ្លូវចូលផ្ទះតាម៉ុកក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។សូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ព្រទាំងឯកឧត្តមសរ ថាវីអភិបាលនៃគណះអភិបាលខេត្តឧត្តរមានជយ័ ជួយផ្ដល់បណ្ណ័កម្មសិទ្ធ ដល់ដីលំនៅដ្ឋានដល់ពួកគាត់ទាំង13គ្រួរសារនេះផង។
ដោយពួកគាត់ដាក់ពាក្យស្នើសុំដល់អាជ្ញាធរ័ឃុំ ស្រុក ជាច្រើនខែមកហើយដោយគ្មានការឆ្លើយតប។
បែជាលោក ស្ដើង វ៉ាន់ណេត ប្រធានការិយ៉ាលយ័ភូមបាលស្រុកអន្លង់វែងទៅបោះបង្គោលយកជាប់ទៅនិងផ្ទះរបស់គាត់ដែលកំពុងរស់នៅសព្ទ័ថ្ងៃដោយមានបំណងចង់រំលោភយកដីរបស់ពួកគាត់ដោយសង្សយ័ថាមាននាក់មានអំណាចមួយចំនួននៅស្រុកអន្លង់វែងនៅពីក្រោយខ្នងរឿងនេះ។
នៅថ្ងៃចន្ទ័ទី25ខែកញ្ញាឆ្នាំ2017នេះប្រជាពលរដ្ឋទាំង13គ្រួរសារបានលើកឡើងដូចគ្នាថា ពួកគាត់បានរស់នៅទីនេះជិត20ឆ្នាំមកហើយ ពុំទាន់មានបណ្ណ័កម្មសិទ្ធនៅឡើយទេ ហើយកាលពី6ខែមុននេះពួកគាត់បានដាក់សុំណើរចូលទៅអាជ្ញាធរឃុំអន្លង់វែង ដើម្បីទទួលបានសិទ្ធកាន់កាប់ដោយស្របច្បាប់ ។ចាប់ពីពេលដែលពួកគាត់បានដាក់ពាក្យស្នើសុំចុះបញ្ជីដីឈ្លីជាលក្ខណះប្រពន្ធនោះមកគឺស្ងាត់ឈឹងរហូតដោយគ្មានការឆ្លើយតបពីអាជ្ញាធររឺក៍ជុំនាញណាមួយឡើយ។
ក្រោយមកក៍ស្រាប់តែឃើញខាងជុំនាញសុរិយោដីស្រុកអន្លង់វែងលោកស្ដើងវ៉ាន់ណេតយកបង្គោលស៊ីមងត៍ទៅបោះខាងមុខផ្ទះដោយមានគោលបំណងចង់ឃ្លុំដីរបស់ពួកគាត់យក។
ដោយឃើញនាក់មានអំណាចទៅបោះបង្គោលនៅនិងសរសរផ្ទះរបស់គាត់ បែបនេះធ្វើអោយពួកគាត់មានការព្រួយបារម្ភនិងភយ័ខ្លាចយ៉ាងខ្លាំង ដែលពួកគាត់គ្មានបណ្ណ័កម្មសិទ្ធ។
ដោយពួកគាត់សូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ព្រមទាំងឯកឧត្តមសរ ថាវី សូមជួយពួកគាត់អោយបានទាន់ពេលវេលាផងបើពុំនោះទេដីផ្ទះរបស់ពួកគាត់ប្រឈមនិងនាក់មានអំណាចរំលោភយក ដោយសារតែដីមានតំលៃ។
ហើយនេះជារឿងអំពើអយុត្តិធម៌មកលើពួកគាត់ខ្លាំងណាស់ពីព្រោះដីនាក់មានអំណាចរាប់ហិចតានៅជុំវិញដីរបស់ពួកគាត់បែជាមានបណ្ណ័កម្មសិទ្ធទទួលដឹងលឺគ្រប់លំដាប់ថ្នាក់រីឯដីរបស់ពួកគាត់បន្តិចបន្តួចមានទាំងផ្ទះរស់នៅអចិន្ដ្រៃផងនោះ បែជាអាជ្ញាធរ័មិនអើពើរជាមួយពួកគាត់ទៅវិញ។
លោកវង្ស ភក្ដ្រ័ មេឃុំអន្លង់វែង បានអោយដឹងតាមទូសព្ទ័ថា លោកពិតជាបានទទួលពាក្យស្នើសុំពីប្រជាពលរដ្ឋទាំ13គ្រួរសារនោះពិតប្រាកដមែន ហើយលោកក៍បានធ្វើអំណើទៅសាលាស្រុកទាំងពីពេលនោះមកហើយដែតែមិនទាន់ឃើញខាងស្រុកឆ្លើយតបទេ ហើយលោកក៍គ្មានសិទ្ធសំរេចដែ។
លោក ស្ដើង វ៉ាន់ ណេត ប្រធានការិលយ័ភូមិបាលស្រុកអន្លង់វែងលោកមិនបានបកស្រាយទេលោកថាជាប់រវល់ប្រជុំ៕ដោយប៉ែន នួន