ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែបធ្វើពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០១៧

0

ខេត្តកែប នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ខេត្ដកែបបានធ្វើពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០១៧ ក្រោមប្រធានបទ «និរន្តរភាពទេសចរណ៍ ជាយន្តការសម្រាប់ការអភិវឌ្ឍន៍» ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែបដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងទេសចរណ៍ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ គណៈអភិបាលក្រុង ស្រុក កងកំលាំង និងមន្រ្តីរាជការ យុវជនសហភាពសហពន្ធ័យុវជនកម្ពុជា ខេត្តកែប យុវជនកាកបាតក្រហមកម្ពុជា យុវជនកាយរឹទ្ធ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងបងប្អូនប្រជាពលរដ្ឋចូលរួមជាង៣០០នាក់។