នគរបាល​ក្រុង​សួង​ឃាត់ខ្លួន​ជនសង្ស័យ​២នាក់​ ដកហូត​បាន​វត្ថុតាង​ថ្នាំ​ញៀន​១៦កញ្ចប់​ បញ្ជូន​ទៅ​តុលាការ​

0

ត្បូងឃ្មុំ:​ កម្លាំង​ជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួង ដឹងនាំដោយ លោក ឧត្តមសេនីយ៍ត្រី ហុង ណាក់ ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានចុះបង្ក្រាប​ករណី រក្សាទុក​ និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ កាលពី​វេលា​ម៉ោង​៣​និង​១៥នាទី​រសៀល​ ថ្ងៃទី​២៧​ ឆ្នាំ​២០១៧​ នៅចំណុច​ភូមិ​ទី​៤​ ឃុំ​ជប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២នាក់​ និង​ដកហូត​បាន​នូវ​វត្ថុតាង​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ​។
សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជន​សង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​រួមមាន​ ១-ឈ្មោះ​ ចាន់ សុភាព ភេទប្រុស​ អាយុ​២៥ឆ្នាំ។
២-ឈ្មោះ​ ឃីម ភារៈ​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ អ្នក​ទាំង​២​ រស់នៅ​ ភូមិទី៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​បាន​ ​នូវ​វត្ថុតាង​ថ្នាំ​ញៀន​ ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១៦កញ្ចប់​តូច​ និង​ប្រាក់​រៀល​មួយ​ចំនួន​ផង​ដែរ​។
បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២នាក់​ រួមជាមួយ​វត្ថុតាង​ថ្នាំ​ញៀន​ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​សួង​ កសាង​សំណុំ​រឿង​ ដើម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ​ ចាត់ការ​បន្ត​តាម​និតិវិធី​ច្បាប់​ ៕