គ្រួសារកងទ័ពទីទ័លក្រលំបាកបំផុតចំនួន២០គ្រួសារ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ដែលត្រូវបានប្តីផ្លាស់ទៅបំពេញភារកិច្ចនៅយោធភូមិភាគទី១នៃខេត្តស្ទឹងត្រែងបាន​ទទួល​អំណោយ​មនុស្សធម៌​ពី​ឯកឧត្តមស្រីឌឹកនិងលោកជំទាវចាន់សាមី !

0

ព្រះវិហារៈ÷ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងលោកជំទាវ ចាន់ សាមីស្រីឌឹក អមដំណើរ​ដោយឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយនិងពលទាហាន កងពល

តូចអន្តរាគមន៍លេខ៩ បាន​នាំ​យក​អំណោយមនុស្សធម៌ ដែលកេីតចេញពីទឹកចិត្ត អាណិតស្រឡាញ់ និងជាការយកចិត្តទុក្ខដាក់គិតគូខ្ពស់របស់ឯកឧត្តម ព្រមទាំងលោកជំទាវ ​ទៅដល់បងប្អូនប្រជាពលរដ្ឋ្ឋ​ក្រីក្រ​ និង​ជួប​នូវ​ទុក្ខ​លំបាកជាប់ជាប្រចាំ ជាស្តែងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោកទាំងធ្វេបាននាំយកថវិការ រួមទាំងគ្រឿងឧបភោគបរិភោគ ទៅចែកជូនដល់បងប្អូនគ្រួសារកងទ័ព​ ចំនួន២០គ្រួសារ​​​ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១ការ៉ុង មី៣កេស ទឹកត្រី ទឹកស៊ីអ៊ីវ ៤យួរ ត្រីខ ១យួរ ទឹកបរិសុទ្ឋ ២យួរ ថវិកា២០ម៉ឺនរៀល​នាយ និងពលទាហាន៤០នាក់ ក្នុង
ម្នាក់ថវិការ ២០០០០រៀល ប្រគេនដល់ព្រះសង្ឃ វត្តឧត្តមសែនជ័យ អង្ករ២ការ៉ុង មី២កេស ទឹកត្រីទឹកស៊ីអ៊ីវ៤យួរ ទឹកបរិសុទ្ឋ២យួរ ត្រីខ២យួរ ថវិកា២០ ម៉ឺនរៀល យាយជីតាជី និងកុមារ៉ាកុម៉ារី ថវិកា៤៥ម៉ឺនរៀល ។ ជាគ្នានោះផងដែរ ឯកឧត្តម និងលោកជំទាវបានជួយឧបត្ថម្ភ ជូនដល់គ្រួសារដែលប្តី មានជម្ងឺដាច់សរសៃឈាមខួរក្បាលចំនួន១គ្រួសារ ថវិការ៥០០ ដុល្លា គ្រួសារកូនពិការចំនួន១គ្រួសារថវិការ ២០០ ដុល្លា គ្រួសារមានផ្ទៃពោះត្រូវឆ្លងទន្លេចំនួន២គ្រួសារ ដោយក្នុង១គ្រួសារ ថវិការ១០០ដុល្លា គ្រួសារកងទ័ពពិការជើង និងគ្រួសារទ័ពមានកូនពិការជើង ក្នុងមួយគ្រួសារទទួលបានថវិការចំនួន ១០០ដុល្លាផងដែរ ។
ឆ្លៀតក្នុងឱកាស់នោះដែរ ឯកឧត្តម និងលោកជំទាវ បានអំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ការ​ថែរទាំបរិស្ថានឲ្យមាន​​អនាម័យល្អ​ ទាំង​ក្នុង​ការ​រស់នៅ​ ទាំង​ក្នុង​ការ​ហូបចុក​ ជាពិសេស​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​​ និង​បើកបរ​ដោយ​មាន​ការ​​ប្រុងប្រយ័ត្ន​ ព្រោះ​ទាំង​នេះ​សុទ្ធសឹងតែ​ជា​ផ្នែក​មួយ​សម្រាប់​​កាត់​បន្ថយ​ភាព​ក្រីក្រ​ ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ផងដែរ ៕អត្ថបទសួនលីណា