ព្រះវិហារៈ÷ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ បានកើតឡើង នៅលើដងផ្លូវជាតិលេខ៦២ ត្រង់ចន្លោះគឺឡូម៉ែត្រលេខ៦៣ ៦៤ 
ចំណុចអូយាយមៀវ ស្ថិតក្នុងភូមិរំចេក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ បណ្ដាលមកពីរថយន្ដក្រុង បើកបរក្នុងល្បឿនលឿន មិនប្រុងប្រយត្ន័ បានបុកម៉ូតូតា និងចៅ២នាក់ដែលកំពុងឌុបគ្នាឆ្លងផ្លូវ បណ្ដាលអោយស្លាប់ទាំង២នាក់ កាលពីវេលាម៉ោង០១:៤៥នាទី រសៀលថ្ងៃ២៨ ខែ កញ្ញា ឆ្នាំ២០១៧នេះ ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានបរុសម្នាក់ បើកម៉ូតូដាក់ចៅពីមុខជិះឆ្លងថ្នល់ចេញពីផ្ទះដោយមិនបានប្រយ័ត្ន ហេីយផ្លូវកោងផងនោះ ក៍បានប្រទះជាមួយរថយន្ដក្រុង របស់ក្រុមហ៊ុនរឹទ្ធិមុន្នី ដែលកំពុងបើកបរក្នុងល្បឿនលឿន ចេញពីភ្នុំពេញ មកកាន់ខេត្តព្រះវិហារ មិនបានប្រុងប្រយ័ត្ន ក៍ជ្រុលទៅបុកម៉ូតូ តានិងចៅចំពេញទំហឹងបណ្ដាលអោយ បុរសម្នាក់ឈ្មោះ គួង យត ភេទប្រុសអាយុ៦៨ឆ្នាំ រងរបួសធ្ងន់បានស្លាប់ក្រោយពេលបញ្ជូនមកដល់មន្ទីពេទ្យ ចំណែកកុម៉ារ៉ាឈ្មោះ យ៉ង មេសា ភេទប្រុស អាយុ៩ឆ្នាំ បានធ្លាយខួរស្លាប់នៅនិងកន្លែងកើតហេតុ រឺឯម៉ូតូម៉ាកសង់C ១០០ តែមឆេះ ឆេះសន្ធោសន្ធៅនៅខាងក្រោយរថយន្ដប្រមាណជា១០ម៉ែត្រ ចំណែករថយន្ដក្រុងបានរងការខូចខាតផ្នែកខាងមុខ ។
សេចក្តីរាយការណ៍បានបន្តថា ក្រោយពេលកេីតហេតុតាកុងរថយន្តក្រុងដាក់មេប្រូច បន្សល់ទុករថយន្តចោលនៅនិងកន្លែងកេីតហេតុ ។
សេចក្តីរាយការណ៍ពីកន្លែងកេីតហេតុបានអោយដឹងផងដែរថា ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន បានចុះធ្វើកំណត់ហេតុ រួចក៍បានប្រគល់សប់ជនរងគ្រោះអោយទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ដនិងម៉ូតូត្រូវយកមករក្សាទុកនៅអធិការស្រុករវៀង ជាបណ្ដោះអាសន្នរងចាំការដោះស្រាយគ្នានៅពេលក្រោយ ៕សួនលីណា





































