ឯកឧត្តម សុខ លូ ប្រធានសាខាកាកបាទក្រហមខេត្ត ចុះចែក ផ្ទះចំនួន២ខ្នង និងអំណោយ៧៨គ្រួសារ

0

កំពង់ធំៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ មានការព្រួយបារម្ភណ៍ពីជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ខណៈពេលដែលផ្ទុះជំងឺកាចសាហាវមួយនៅ​តំបន់ព្រៃឡង បណ្តាលឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់រហូតដល់៨នាក់ ដែលបណ្តាលមកពីបរិភោគសាច់ ឆៅ នាំឲ្យដង្កូវដែលរស់នៅក្នុងសាច់ ចូលតាមសាច់ដុំបេះដូង និងគ្រប់ទីកន្លែងនៃរាងកាយ បន្ទាប់ពីបាន ធ្វើការពិនិត្យពិសោធន៍ នៅមន្ទីរពេទ្យកាលីម៉ែត ដោយមិនមែនមូលហេតុមកពីអ្នកតាព្រៃភ្នំនោះទេ  ប្រសាសន៍នេះ ត្រូវបានថ្លែងក្នុងពិធី សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ចុះចែកផ្ទះចំនួន២ ខ្នង ដល់ប្រជាពលរដ្ឋក្រីក្រ និងបានផ្តល់អំណោយដល់លោកយាយ លោកតា សរុប៧៨នាក់។

ពិធីចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងនោះមានចាស់ជរា, ស្រ្តីមេម៉ាយ,ជនពិការ,  ប្រជាពលរដ្ឋមានជីវភាពក្រីក្រ បានទទួលអង្ករ២៥គ.ក មីយើងមួយកេស, ទឹកស៊ីអ៊ីវ១យួទឹកត្រី១យួ​​,ត្រីខកំប៉ុង១យួ ,រួមទាំងឃីឌមួយ​កញ្ចប់ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៧ ចំនួន២ទីតាំង ទី១ស្ថិតនៅភូមិវាំងខាងជើង ឃុំតាំងក្រសាំង,ស្រុកសន្ទុក, ខេត្តកំពង់ធំ, បានប្រគល់ផ្ទះមួយខ្នងទំហំ ៤គុណ ៦ ដល់លោក ស៊ីន សាន ភរិយា ឈ្មោះ អ៊ឹ សុខកាន មានមុខរបរធ្វើអំបោសធាងត្នោតលក់ មានកូន៣នាក់  ខ្នងផ្ទះទី២ ធ្វើអំពី ឈើប្រកស័ង្ខសី ទំហំ ៤គុណ៦ម  ត្រូវបានប្រគល់ជូនគ្រួសារទីទាល់ក្រឈ្មោះ វង់ ចូវ អាយុ ៤៥ ប្រពន្ឋ ធួនសាវឿត អាយុ ៤០ឆ្នាំមានកូនស្រី៣នាក់ រស់នៅក្នុងភូមិបាល័ង្លខាងលិច ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា នេះគឺជាការយកចិត្តទុកដាក់របស់ សម្តេចកត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាប្រធានកាកបាទប្រហមកម្ពុជា ដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ចុះជួយប្រជាពលរដ្ឋគ្រប់ទិសទី ដោយមិនប្រកាន់នាន្និការនយោបាយ ឲ្យតែទីណាប្រជាពលរដ្ឋមាន ទុក្ខ ជួយគ្រោះមហន្តរាយ ទីនោះមានកាកបាទក្រហមកម្ពុជា ចុះជួយបានទាន់ពេលវេលា ដោយមិនទុកឲ្យ បងប្អូនណាម្នាក់អត់បាយ  ដាច់ពោះស្លាប់ ដោយមិនបានជួយពីអាជ្ញាធរនោះឡើយ ។

នៅក្នុងឳកាសនៃពិធីចែកអំណោយកាកបាទក្រហមកម្ពុជា ឯកឧត្តម សុខ លុ បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ កុំអោយមានការភិតភ័យនោះឡើយ និងសូមឲ្យថែរក្សាសុខភាព ពិសារអាហារសាច់ឆ្អិន ទឹកស្អាត រស់នៅមាន អនាម័យដើម្បីបញ្ជៀសជម្ងឺឆ្លងតាមទឹកជំនន់ ហើយបើមានជំងឺឈឺឆ្កាត់ឲ្យទៅព្យាបាលនៅមន្ទីរពេទ្យ ហើយចាំ បន់ស្រន់តាមទំនាមទំលាប់ព្រៃណីចុះ ។

ដោយ  ប៊ុន  រដ្ឋា​