គ្រប់បែកគីមី២គ្រប់មិនទាន់ផ្ទុះបង្ករ ឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅស្រុកមាសហែកខេត្តស្វាយរៀង

0

ខេត្តស្វាយរៀង៖ មន្ត្រីជំនាញរបស់អាជ្ញាធរគីមី នៃក្រសួងការពារជាតិ និងមន្ត្រីជំនាញស៊ីម៉ាក់ ដឹកនាំដោយឯកឧត្ដម សេរី កុសល ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងមានការចូលរួមពីក្រុមការងារថ្នាក់ខេត្តដឹកនាំដោយឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅមូលដ្ឋាន បានអញ្ជើញចុះត្រួតពិនិត្យ និងសិក្សាវាយតម្លៃពីផលប៉ះពាល់ដោយសារគ្រាប់បែកគីមី មិនទាន់ផ្ទុះដែលគេបានរកឃើញស្ថិតឃុំគគីស្រុកមាសហែកស្វាយរៀង។

ឯកឧត្តមសេរីកុសលមា​ន ប្រសាសន៍ថា គ្រប់បែករបស់អាមេរិក ដែលទម្លាក់លើទឹកដីកម្ពុជា អំឡុងពេលសង្គ្រាមចន្លោះឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣ នៅសង្រ្គាមអាមេរិកបានទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជារាប់ម៉ឺនគ្រាប់ហើយបានបន្សល់មកដល់បច្ចុប្បន្ននេះធ្វើឲ្យប្រជាពលរដ្ឋយើងរងទុក្ខ វេទនា ហើយដោយសារការមើលឃើញការរងទុក្ខនេះហើយបានជារាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោហ៊ុនសែន ប្រើកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាអាវុធគីមី ដែលកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅតំបន់នោះ ។ឯកឧត្ដមបានបន្តថា ដើម្បីសិក្សាពីផែនការលម្អិតក្នុងការធានាសន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសការធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងពេលប្រតិបត្តិការ ដោះបន្សាបគ្រាប់បែកគីមី និងវេចខ្ចប់ដឹកជញ្ជូនគ្រាប់បែកនោះទៅទីកន្លែងសុវត្ថិភាព ដែលនឹងប្រតិបត្តិការនៅពេលឆាប់ៗខាងមុខនេះ ។

សូមបញ្ជាក់ថា គ្រាប់បែកគីមីទម្លាក់ពីយន្តហោះសហរដ្ឋអាមេរិក ចំនួន ២គ្រាប់ ត្រូវបានមន្ត្រីជំនាញរបស់ស៊ីម៉ាក់រកឃើញ នៅទីតាំងវត្តគគីរ និងសាលាបឋមសិក្សាគគីរ សិ្ថតក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងបានរកឃើគក្នុងខែមករាឆ្នាំ២០១៧ បន្ទាប់រកឃើញគ្រាប់បែកគីមីនោះ មន្ត្រីជំនាញស៊ីម៉ាក់បានចុះពិនិត្យទីតាំង ដោយធ្វើការហ៊ុព័ទ្ធទីតាំងគ្រាប់បែកទាំង២នោះ មិនឲ្យប្រជាពលរដ្ឋទៅជិត ឬប៉ះពាល់ឡើយ ។ គ្រាប់បែកគីមីនេះ គឺប្រភេទ Chlorobenzalmalononitrile (CS) មានទម្ងន់ប្រមាណជាង ២០០គីឡូក្រាមក្នុងមួយគ្រាប់ ត្រូវបានប្រជាពលរដ្ឋកប់ចោលកាលពីខែកុម្ភៈ ឆ្នាំ១៩៧០ ៕