ជិះម៉ូតូឆ្លងផ្លូវមិនបានប្រុងប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់មួយរំពេច

0

ខេត្តរតនគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍
រវាងរថយន្តបុកម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់បោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី
វេលាម៉ោង២ រសៀល ថ្ងៃទី២៩ ខែកញ្ញា
ឆ្នាំ២០១៧តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិ៣ ឃុំ
ត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ចន្លោះបង្គោលគីឡូម៉ែត្រលេខ537-538 ។

អធិការរងសណ្តាប់ធ្នាប់លោកពុធ សាវី បានឲ្យដឹងថា រថយន្តបើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនស្រាប់តែម៉ូតូបានបើកឆ្លងផ្លូវពីត្បូងទៅជើងមិនបានប្រុងប្រយ័ត្ន ខណ:ពេលរថយន្តមកដល់ក៏បុកយ៉ាងពេញទំហឹងតែម្តង។

លោកអធិការបានបន្តទៀតថា
អ្នកបើកបររថយន្តឈ្មោះ លន់ វាសនា ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ
រស់នៅភូមិកណ្តឹងទូចឃុំកណ្តឹងស្រុកបាទីខេត្តតាកែវ
រថយន្តម៉ាក star exពណ៌ទីកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2×7338។

ចំណែកអ្នកបើកបរម៉ូតូឈ្មោះ អ៊ុក មុំ ភេទស្រីអាយុ៤៨ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ស្លាប់ ជិះម៉ូតូម៉ាកhong da
ពណ៌ទីកបិុច គ្មានស្លាកលេខ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការវាស់វែងយកមធ្យោបាយទាំង២ទៅរក្សាទុកនៅអធិការស្រុកកូនមុំដើម្បីធ្វើការដោះស្រាយគ្នាជាក្រោយ។

ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណី។ យក្ខឡោម