ឯកឧត្តមនាយឧត្តមសេនីយ៏ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោទ្ធពលខេមរភូមិន្ទបានថ្លែងថា៖ការអប់រំជាកត្តាសំខាន់ហើយត្រូវអនុវត្តតាមបន្ទាត់នៃគោលការណ៏សំខាន់ៗបីយ៉ាង៖១ ការអប់រំក្នុងគ្រួសារ ២ ការអប់រំក្នុងសាលា និងទី៣ ការអប់រំក្នុងសង្គម

0

ព្រះសីហៈនុ៖ ឯកឧត្តមនាយឧត្តមសេនីយ៏ ប៉ុល​ សារឿន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជូយខេត្តព្រះសីហនុ។ឯឧ បានថ្លែងបែបនេះគ្រាដែល ឯឧ បានអញ្ជើ្ជញជាអធិបតីក្នុងពិធីសំណេះសំណាលជាមូយសិស្សជយ័លាភីនិទ្ទេសAនិងB នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី២១សីហា២០១៧ ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រះសីហនុនៅរសៀលថ្ងៃទី២៩កញ្ញា២០១៧។
(ចាក់ឃ្លីប ឯឧ ប៉ុល សារឿន)

ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអោយដឹងថា ក្នុងឆ្នាំសិក្សា២០១៦-២០១៧នេះទទួលបានលទ្ធផលបានចំនួន៧៣,២៨% លើលទ្ធផលទូទាំងប្រទេស៦៣,៨៤% ក្នុងនោះមាមនិទ្ទេសA 09 នាក់ ស្រី០១នាក់ (កើនលើសឆ្នាំទៅ០២នាក់) និងនិទ្ទេសBចំនួន៤៥នាក់។ខណៈឆ្នាំសិក្សា២០១៥-២០១៦កន្លងទៅបានលទ្ធផល៦៥,៧៣% លើលទ្ធផលរួមទូទាំងប្រទេស៦២,១៨% និងមាននិទ្ទេស A ចំនួន០៧នាក់ ស្រី០៣នាក់។
នៅឆ្នាំ២០១៧នេះ សំរាប់សិស្សនិទ្ទេស A ទទួលបានរង្វាន់លើកទឹកចិត្តម៉ូតូហុងដាឌ្រីមសេរីថ្មី ម្នាក់មួយគ្រឿង ថវិកាចំនួន២០ម៉ឺនរៀល ជាអំណោយរបស់សហភាពសហពន្ធ័យុវជនកម្ពុជាខេត្ត និងបណ្ណ័សរសើរមួយ។
ចំណែកសិស្សជាប់និទ្ទេស B ទទួលបានរង្វន់លើកទឹកចិត្ត បណ្ណ័សរសើរមួយសន្លឹក និងថវិកាចំនួន៤០ម៉ឺនរៀល របស់សហភាពសហពន្ធ័យុវជនកម្ពុជាខេត្តព្រះសីហនុ។

-វិទ្យាល័យក្រុងព្រះសីហនុមាននិទ្ទេសA7នាក់ទទួលបាន៤.០០០.០០០រៀលនិងប័ណ្ណសរសើរ១សន្លឹក។
-វិ.ល័យហ.សមិត្តភាពនិងវិ.ល័យហ.សវាលរេញមាននិទ្ទេសA1នាក់ទទួលបាន៦០០.០០០រៀលនិងប័ណ្ណសរសើរ១សន្លឹក ក្នុង១វិ.ល័យ។
-វិ.ល័យជីវិតមានបេក្ខជន១២០នាក់ប្រឡងជាប់១០០%ទទួលបាន២.០០០.០០០រៀលនិងប័ណ្ណសរសើរ១សន្លឹក។
-វិ.ល័យអន្តរទ្វីបមានបេក្ខជន៣៧នាក់ប្រឡងជាប់១០០%ទទួលបាន៨០០.០០០រៀលនិងប័ណ្ណសរសើរ១សន្លឹក។
-វិ.ល័យហ.សព្រៃនប់និងវិ.ល័យស្ទឹងហាវមាននិទ្ទេសBទទួលបាន២៥០.០០០រៀលក្នុង១វិ.ល័យ។នាឱកាសនោះផងដែរ លោក ខូវ វុទ្ធី នាយកវិទ្យាល័យក្រុងដែលមានសិស្សប្រឡងជាប់និទ្ទេសA បានច្រើនជាងគេរហូតដល់០៧នាក់ បានសម្តែងក្តីសប្បាយរីករាយជាខ្លាំងនិងបានបញ្ជាក់អំពីមូលហេតុសំខាន់ៗមួយចំនួនដែលនាំអោយមានជោគជ័យបែបនេះដូច្នេះ៖(ចាក់ឃ្លីប លោក ខូវ វុទ្ធី នាយកវិទ្យាក្រុងព្រះសីហនុ)ដោយឡែកអាណាព្យាបាលម្នាក់ក្នុងចំណោមអាណាព្យាបាលសិស្សជ័យលាភីទាំងអស់ខាងលើនេះក៏បានសំដែងអំណរនិងអោយដឹងដូច្នេះ៖(សូមចាក់ឃ្លីប អាណាព្យាបាលសិស្ស)

តំណាងសិស្សជ័យលាភីទាំងអស់ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុនិងឯឧ ប៉ុល សារឿន ដែលបានខិតខំកៀងគនិងផ្តល់ការយកចិត្តទុកដាក់ចំពោះយុវជនខេត្តព្រះសីហនុគ្រប់រូបភាពក្នុងការជួយជ្រោមជ្រែងបង្កើតអោយមានថ្នាក់បំប៉នដល់ពួកគេតាំងពីមុនពេលប្រឡងនិងថែមទាំងបានផ្តល់ជាងរង្វាន់យ៉ាងច្រើនសន្ធឹកសន្ឌាប់នាពេលនេះទៀតផង។
ពួកគេប្តេជ្ញាថានឹងខិតខំបន្ថែមទៀតដើម្បីធ្វើខ្លួនអោយក្លាយជាយុវជនគំរូនិងជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិនាថ្ងៃអនាគត៕ ខៀវ សាវ៉ុន