នាវាកងទ័ពជើងទឹករបស់កងទ័ពរំដោះប្រជាជនចិន ចំនួន០៣គ្រឿងបានបំពេញបេសកកម្មនៅកម្ពុជាដើម្បីបង្កើនចំណងមិត្តភាពជាមួយកងទព័ជើងទឹកកម្ពុជា

0

ខេត្តព្រះ: សីហនុ៖នៅវេលាម៉ោង០៩:២០នាទី ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នាវាកងទ័ពជើងទឹករបស់កងទ័ពរំដោះប្រជាជនចិន ចំនួន០៣គ្រឿងបានបំពេញបេសកកម្មនៅកម្ពុជាដើម្បីបង្កើនចំណងមិត្តភាពជាមួយកងទព័ជើងទឹកកម្ពុជា។

តាមប្រភពfbបញ្ជាការដ្ឋានជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្របានបញ្ជាក់ថា៖
នាវានេះបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន០២គ្រឿង និងបោះយុថ្កា០១គ្រឿង សំរាប់ដំណើរទស្សនៈកិច្ចនៅកម្ពុជា រយៈពេល០៤ថ្ងៃ គិតចាប់ពីថ្ងៃទី៣០-០៣ ខែតុលា ឆ្នាំ២០១៧ ។
១.នាវាឈ្មោះ CHANG CHUN (លេខនាវា១៥០) បណ្តោយប្រវែង១៦៥ ម៉ែត្រ ទទឹងប្រវែង១៨ ម៉ែត្រ ទម្ងន់ផ្ទុក៦៥០០ តោន និងស៊ីជម្រៅទឹក៦.៥ ម៉ែត្រ
២.នាវាឈ្មោះ JING ZHOU (លេខនាវា៥៣២) បណ្តោយប្រវែង១៣៥ ម៉ែត្រ ទទឹងប្រវែង១៦ ម៉ែត្រ ទម្ងន់ផ្ទុក៤១០០ តោន និងសុីជម្រៅទឹក៦ ម៉ែត្រ
៣.នាវាឈ្មោះ CHAO HU (លេខនាវា៨៩០) បណ្តោយប្រវែង១៧៩ ម៉ែត្រ ទទឹងប្រវែង២៥ ម៉ែត្រ ទម្ងន់ផ្ទុក២០៥៣៨ តោន និងសុីជម្រៅទឹក៨.៨ ម៉ែត្រ
បញ្ជាក់: នាវាទាំង០៣គ្រឿងនេះ មាននាវិកសរុបចំនួន៧៣០នាក់ និងដឹកនាំបញ្ជារួមដោយ ឧត្តមនាវីត្រី សុិន ហាវ មេបញ្ជាការបេសកកម្ម។

តាមកម្មវិធីគ្រោងទុកគណៈប្រតិភូនឹងជួបសំដែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំកំពូលៗនៃក្រសួងការពារជាតិ ទស្សនាព្រះបរមរាជវាំង និងសារៈមន្ទីរជាតិផងដែរ៕