កំពត៉ោះ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ឯ.ឧ បណ្ឌិតប៉ែន ស៊ីម៉ន ទេសរដ្ឋមន្ត្រីនិងជា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះនិងនាំយកនូវរង្វាន់លើកទឹកចិត្តជូនដល់
សិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ
សិក្សា២០១៦-២០១៧នៅខេត្តកំពត។
ពិធីនេះបានប្រព្រឹត្តទៅនៅសួនសាធារណៈក្បែរព្រែកកំពង់បាយក្រុងកំពតដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ឯកឧត្តម លោកជំទាវ លោក-លោកស្រីដែលជាក្រុមការងារថ្នាក់ជាតិ អាជ្ញាធរខេត្ត ក្រុង ស្រុកថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តនិង លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្សព្រមទាំងសិស្សជ័យលាភីចាប់ពីនិទ្ទេស A ដល់និទ្ទេស E សរុបប្រមាណ ៣,៤៧៥នាក់។
ឯ.ឧ ចាន់ ចេស្ដា អភិបាលនៃគណៈអភិបាលខេត្តបានអោយដឹងអំពីស្ថានភាពក្នុងវិស័យអប់រំ យុវជន និងកីឡាក្នុងខេត្តកំពត នាបច្ចុប្បន្ននេះ នៅគ្រប់កម្រឹតមសិក្សាមានការរីកចម្រើនគួរអោយកត់សំគាល់។ ជាក់ស្ដែង ជាលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧នាសម័យប្រឡងថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៧នេះ។ ខេត្តកំពតមាន បេក្ខជនបានមកប្រឡងសរុបចំនួន ៥,០៦៤នាក់ ជាលទ្ធផលមានបេក្ខជនបានប្រឡងជាប់សរុប៣,៤៧៥នាក់ក្នុងនោះស្រី១,៦៥០នាក់ ស្មើនឹង៦៨.៦២%មានការកើនឡើងចំនួន៧.៧០%បើធៀបឆ្នាំ២០១៦កន្លងទៅ។ រីឯចំណាត់ថ្នាក់និទ្ទេស(A)មានចំនួន២១នាក់ ក្នុងនោះស្រីចំនួន១០នាក់ បើធៀបឆ្នាំ២០១៦កន្លងទៅមានការកើនឡើងចំនួន១០នាក់។ ចំពោះនិទ្ទេស(B) មានចំនួន១០៣នាក់ និទ្ទេស(C)២៦១នាក់ និទ្ទេស(D)៥២៨នាក់និងនិទ្ទេស(E)មានចំនួន២,៥៦២នាក់។
នៅក្នុងពិធីនេះឯ.ឧបណ្ឌិតលោក ប៉ែន ស៊ីម៉ន បានមានប្រសាសន៍សម្លែងការអបអរសាទរ និងថ្លែងអំណរគុណកោតសរសើរ ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សជ័យលាភីទាំងអស់ដែលបានយកចិត្តទុកដាក់ប្រឹងប្រែងក្នុងការបង្រៀននិងការ សិក្សារៀនសូត្ររហូតទទួលបានលទ្ធផលជោគជ័យ យ៉ាងត្រចះត្រចង់នេះ។ ជាមួយឱកាសនោះឯ.ឧបណ្ឌិតប៉ែន ស៉ីម៉ន ក៏បានជម្រាបរំលឹកជូនអំពីប្រវត្តិខ្លះៗនិងសមិទ្ធផលស្នាដៃបន្សល់ទុករបស់បុគ្គលជាបុព្វការីជនខែ្មរយើង ដែលបានក្លាយជាអ្នកប្រាជ្ញ ឬបណ្ឌិតមួយចំនួន គឺសុទ្ធសឹងផ្ដើមចេញពីការខិតខំតស៊ូសិក្សារៀនសូត្រ។ ដូច្នេះក្នុងឱកាសនោះដើម្បីតបស្នងនូវគុណបំណាច់នេះ ឯ.ឧបណ្ឌិតប៉ែន ស៉ីម៉ន រួមនិងអង្គពិធីទាំងមូលក៏បានសម្ដែងធ្វើការគោរពវិញ្ញណក្ខ័ន្ធចំពោះសពលោកតាវណ្ណ ម៉ូលីវណ្ណដែលជាស្ថាបត្យកម្មកូនខ្មែរដ៏ល្បាញល្បីទើបតែបានទទួលមរណភាពថ្មីៗនេះផងដែរ។
ឯ.ឧបណ្ឌិតប៉ែន ស៉ីម៉នក៏បាន ផ្តាំផ្ញើលើកទឹកចិត្តដល់យុវសិស្សទាំងអស់ ត្រូវខិតខំបន្តការសិក្សាថែមទៀតនៅថ្នាក់មហាវិទ្យាល័យ ដើម្បីក្រេបជញ្ជក់នូវចំណេះដឹងជំនាញផ្សេងៗ និងពង្រឹងសមត្ថភាពរបស់ខ្លួនអោយក្លាយជាសសរទ្រូងឆ្នើមរបស់ប្រទេសជាតិ សំដៅចូលរួម កសាងនិងអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល ព្រមទាំងក្លាយជាពលរដ្ឋគំរូក្នុងសង្គមជាតិ។
ក្នុងឱកាសនោះឯ.ឧបណ្ឌិតប៉ែន ស៉ីម៉ន បានជូនថវិកាដល់នាយក នាយករងនិងលោកគ្រូ អ្នកគ្រូមកពីសាលាវិទ្យាល័យរដ្ឋនិងឯកជនក្នុងខេត្តសរុបចំនួន៤២៥នាក់ម្នាក់ៗ១០ម៉ឺនរៀលនិងលោកគ្រូចំនួន២នាក់ដែលទទួលបានពានរង្វាន់បង្រៀនល្អប្រចាំឆ្នាំ២០១៧មុខវិជ្ជាអក្សរសាស្ត្រខ្មែរនិងមុខវិជ្ជាជីវៈវិទ្យាម្នាក់ៗពានមួយនិងអមប្រាក់២លានរៀល ។ ដោយឡែកសម្រាប់សិស្សជ័យលាភី គឺមានយុវសិស្ស២នាក់ដែលបេក្ខជនជាប់លេខ១សិស្សពូកែទូទាំងប្រទេសឆ្នាំ២០១៧លើវិញ្ញាសារខ្មែរ និងវិញ្ញាសារជីវៈវិទ្យាម្នាក់ៗទទួលបានពាន១អមប្រាក់៥០ម៉ឺនរៀល និទ្ទេស(A) ២១នាក់ម្នាក់ៗទទួលបានពាន១ ម៉ូតូហុងដាDream២០១៧ មួយគ្រឿងអមប្រាក់៤០ម៉ឺមរៀល និងជូនសិស្សនិទ្ទេស(B) ១០៣នាក់ម្នាក់ៗ២០ម៉ឺនរៀល និទ្ទេស(C)២៦១នាក់ម្នាក់ៗ១៥ម៉ឺនរើលនិទ្ទេស(D)៥២៨នាក់ម្នាក់ៗ១០ម៉ឺនរៀលនិងនិទ្ទេស(E)ចំនួន២,៥៦២នាក់ម្នាក់ៗ៥ម៉ឺនរៀល។





































