ព្រះសីហនុ៖ ព្រឹកថ្ងៃទី ១.តុលា.២០១៧នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃមន្ទីរអង្គភាពពាក់ព័ន្ធចុះពិនិត្យស្ថានភាពប្រព័ន្ធលូបង្ហូរទឹក ដែលកំពុងស្ថាបនា ស្តារ ឆ្លងកាត់ផ្លូវជាតិលេខ៤ក្បែប្រជុជន
ផ្សារវាលរេញ និងចុះទៅពិនិត្យផ្លូវលំមួយខ្សែទៀតមានប្រវែងជាង ៧,០០០ម៉ែត្រ ឆ្លងកាត់ភូមិទួល និងភូមិកំពង់ស្មាច់តូច ក្នុងឃុំទឹកល្អក់ ដែលនឹងរៀបចំជួសជុលឡើងវិញ ក្រោមគម្រោងរបស់មន្ទីរអភិវឌ្ឍជនបទខេត្តព្រះសីហនុ។
នៅរសៀលថ្ងៃដដែល ឯ.ឧ បានបន្តចុះពិនិត្យផ្លូវតាមបណ្តាឃុំមួយចំនួនទៀត នៅក្នុងស្រុកព្រៃនប់ដើម្បីពិនិត្យមើលស្ថានភាពផ្លូវលំតសមភូមិប្រជាជននៅជនបទនិងស្វែងយល់អំពីជីវភាពក៍ដូចជាសុខទុក្ខរបស់ប្រជពលរដ្ឋផងដែរ។
លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ អោយដឹងថាផ្លូវក្រួសក្រហមប្រវែងជិត៨០០០មនេះមន្ទីរអភិវឌ្ឍន៍ជនបទបានរៀបចំចាក់ដីស្តារជួសជុលបានខ្លះៗហើយតែដោយសារមានភ្លៀងខ្លាំងទឹកលិចមួយរយៈក៍ខកខានទៅវិញអស់មួយរយៈខ្លី។
តែពេលនេះកំពុងតែរៀបចំកិច្ចការនេះឡើងវិញហើយដើម្បីសម្រួលការលំបាករបស់ពលរដ្ឋយើងតាមមូលដ្ឋានស្រុកស្រែជនបទនេះ។
ទោះជាបែបនេះ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក ប្រាក់ សុវណ្ណ មិនបានបញ្ជាក់លំអិតថាផ្លូវនេះនឹងបញ្ចប់ជាស្ថាបពរនៅពេលណានោះឡើយ។
គួរបញ្ជាក់ថា អភិបាលខេត្តព្រះសីហនុ ឯឧ យន្ត មីន ត្រូវបានគេសំគាល់ឃើញថា លោកតែងចុះពិនិត្យស្វែងយល់គ្រប់កន្លែងដែលមានពលរដ្ឋរស់នៅជាពិសេសតាមមូលដ្ឋានជនបទនានាទូទាំងខេត្តតែម្តង។
សកម្មភាពនេះបានធ្វើអោយពលរដ្ឋសំដែងការគាំទ្រពីគ្រប់មជ្ឈដ្ឋានផងដែរ ៕





































