តាកែវ៖ ការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ននានាផ្លូវថ្នល់ ប្រឡាយ ស្ពាន សាលារៀន មន្ទីរពេទ្យ សួនច្បារលំហែកាយ ជាច្រើនកន្លែងនៅក្នុងខេត្តតាកែវកំពុងក្លាចជាអាវុធមុខស្រួចចាក់ដោតលើបេះដូងរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ
ក្នុងខេត្ត ពីព្រោះអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះយើងសង្កេតឃើញការរីកចំរើនគឺកាន់តែរីកដោះដាលទៅមុខជាបណ្តើរៗ ដោយសារតែប្រទេសជាតិរបស់យើងមានសុខសន្តិភាព ស្តេរភាព ហើយអ្វីដែលធ្វើអោយពួកគាត់កំពុងតែកោកសរសើរទៅលើថ្នាក់ដឹកនាំខេត្តនោះ គឺសម្រាប់ខេត្តតាកែវ មានការអភិវឌ្ឍន៏ច្រើនលើសពីការស្មានរបស់ពួកគាត់ ហើយបានផ្លាស់ប្តូរនៅមុខមាត់ថ្មីសម្រាប់ខេត្តក្នុងឆ្នាំ ២០១៧នេះ ខុសប្លែកដាច់គ្នាស្រលះកាលពីឆ្នាំមុនៗ ។
ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានបង្ហោះសារមួយលើបណ្តាញសង្គមហ្វេសបុករបស់ខ្លួនថា បងប្អូនចាំបានទេ ខ្ញុំធ្លាប់បានជម្រាបជូនបងប្អូនពីគម្រោងសាងសង់ សំណង់ទំនប់ទឹកបឹងតាកែវរបស់យើងដើម្បីធានានូវនិរន្តរភាពក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងដូនកែវដែលកំពុងតែកើនឡើងជាលំដាប់។
មកដល់ពេលនេះសំណង់ទំនប់ទឹកនេះសម្រេចបានជំហានទី១ហើយ ដោយលើកទំនប់បានប្រវែង ៦គីឡូម៉ែត្រ លើ១៧គីឡូម៉ែត្រនៃគម្រោង ទាំងអស់។ យើងនឹងបន្តគម្រោងទី ២ និងទី ៣ នៅឆ្នាំបន្ទាប់ទៀត។ នេះគឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តតាកែវយើង ដូច្នេះសូមបងប្អូនចូលរួមថែរក្សាសមិទ្ធផលថ្មីនេះទាំងអស់គ្នា។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ចំពោះសមិទ្ធផលថ្មីៗទាំងអស់នេះដែលកើតមានឡើងនៅក្នុងខេត្តតាកែវយើងក្នុងឆ្នាំ ២០១៧ គឺបានកើតឡើងនូវក្រោមម្លប់សន្តិភាពដែលយើងទាំងអស់គ្នាបានរួបរួមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្តកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ការពារថែរក្សាកន្លងមកនេះ ៕





































