ខេត្តកំពត៖ ផ្សារកំពង់ត្រាច ស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានប្រជាពលរដ្ឋ រិះគន់យ៉ាងខ្លាំង ដល់គ្រប់គ្រងផ្សារ ថាមិនចេះរៀបចំសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយ ។ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមអាជីវករ បានកើនទ្បើងជាលំដាប់ ចំណែកអតិថិជនវិញ ក៏កើនទ្បើងយ៉ាងច្រើនផងដែរ ហើយផ្លូវចេញចូលពីខាងក្រៅ រហូតដល់ខាងក្នុងផ្សារ មានការដាក់ទីតាំងលក់ដូរស្ទើរតែជិតផ្លូវទៅហើយ ទង្វើទាំងអស់នេះ ក្លាយទៅជាទម្លាប់ទៅហើយ សម្រាប់អ្នកគ្រប់គ្រងផ្សារនេះ ។
ប្រជាពលរដ្ឋម្នាក់ បានឲ្យដឹងថា មកពីអ្នកគ្រប់គ្រងផ្សារនេះ មិនឲ្យតម្លៃផ្សារខ្លួន បានជាមានភាពអាណាធិប្បតេយ្យបែបនេះ ហើយប្រសិនបើអ្នកគ្រប់គ្រងផ្សារមិនយកចិត្តទុកដាក់ និងរិតបណ្តឹងសណ្តាប់ធ្នាប់ក្នុងផ្សារនេះទេ ភាពអាណាធិប្បតេយ្យទាំងនេះ វានិងផ្តល់ការលំបាកទៅថ្ងៃក្រោយ ៕