ខេត្ដព្រះសីហនុ ៖ ឯឧ យន្ត មីន អភិបាលខេត្តព្រះហសីហនុក៏បានមានប្រសាសន៏ថា៖យុវជនគឺជាធនធានដ៍មានសារៈសំខាន់បំផុតរបស់ប្រទេសជាតិដែលមិនអាចខ្វះបាន។យុវជននេះហើយជាកំលាំងដ៏មានសក្តានុពលក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិនិងជាអ្នកដឹកនាំបន្តវេណនាថ្ងៃអនាគត។
នេះជាប្រសាសន៍ថ្លែងទៅកាន់ក្រុមយុវជននិងមន្ត្រីវ័យក្មេងជាច្រើនរយនាក់ក្នុអង្គសិក្ខាសាលាមួយដែលបានរៀបចំដោយអង្គការUPFនៅខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី២តុលា២០១៧ ស្តីពី”តួនាទីយុវជនដើម្បីក្លាយជាអ្នកដឹកនាំសំរាប់កសាងគ្រួសារ សង្គម ប្រទេសជាតិនិងសន្តិភាព”។
ក្នុងឱកាសនោះដែរឯឧ យន្ត មីន ក៏បានផ្តាំផ្ញើដល់ក្មួយៗជាយុវជនថា៖
១.សូមថយអោយឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនពិតបាននាំមកនូវគ្រោះមហន្តរាយធំណាស់។
២.សូមកុំប្រព្រឹត្តល្បែងស៊ីសង ព្រោះល្បែងនេះមិននាំអោយយើងរីកចំរើនទេ។
៣.ត្រូវចូលរួមគោរពច្បាប់ចរាចរណ៏ដើម្បីជៀវវាងនូវគ្រោះថ្នាក់ផ្សេងៗ។
៤.សំខាន់ជាងគេ សូមយុវជនទាំងអស់រួមគ្នាថែរក្សាសន្តិភាពអោយបានគង់វង់ដើម្បីមានឱកាស់អភិវឌ្ឍប្រទេសជាតិយើងអោយកាន់តែមានភាពរីកចំរើនថែមទៀត។
ឯឧ យន្ត មីន បានរំលឹកថា សន្តិភាពគឺជារឿងសំខាន់ណាស់ ។ប្រសិនបើជាគ្មានសន្តិភាពទេយើងទាំងអស់មិនអាចរស់នៅបានសុខសាន្តនិងបំបូរសប្បាយដូចសព្វថ្ងៃនេះឡើយ។
ស្រដៀងគ្នានេះដែរ ឯឧ អ៊ុក ដាមរី ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភានិងជាទូតសន្តិភាពនៃអង្គការ UPF បានមានប្រសាសន៏ថា អង្គសឹក្ខាសាលានេះផ្តោតសំខាន់លើអនាគតជាអ្នកដឹកនាំបន្តវេណរបស់យុវជន។ក្នុងនោះក៍របៀបដឹកនាំក្នុងគ្រួសារ ក្នុងសង្គមនិងការដឹកនាំប្រទេសជាតិផងដែរដោយឈរគោលការសន្តិភាពជាស្នូល។
ឯឧ អ៊ុក ដាមរី បន្តថា យុវជនគឺជាកំលាំងស្នូលនិងជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិនិងជាធនធានដ៏សំខាន់សំរាប់អភិវឌ្ឍប្រទេសជាតិអោយមានការរីកចំរើន។
ឯឧ បន្ថែមថា យុវជនគឺជាទំពាំងស្នងឫស្សី ដូច្នេះដើម្បីថែរក្សាទំពាំងនេះអោយបានល្អយើងត្រូវតែខិតខំផ្សាំ អប់រំបណ្តុះអោយបាននូវ៖ ចំណេះដឹង ចំណេះធ្វើ ជំនាញ សីលធម៌ គុណធម៌ ភាពស្មោះត្រង់ ឆន្ទៈស្វាហាប់និងសកម្មក្នុងគ្រប់កិច្ចការសង្គមនានាផងដែរ។
ឯឧ អ៊ុក ដាមរី បញ្ជាក់ថា ដើម្បីកសាងបាននូវចំណុចខាងលើនេះចាំបាច់ត្រូវមានការសិក្សាអប់រំយ៉ាងសកម្មដោយមានការចូលរួមគ្នាមិនអាចខ្វះបាននូវមជ្ឈដ្ឋានសាលារៀន គ្រួសារ និងសង្គម៕ អត្ថបទ៖ខៀវ សាវ៉ុន