ខ្លាំងប៉ះខ្លាំង សុី១ដុំឥដ្ឋដេកពេទ្យ ជនបង្កដេកគុក

0

ខេត្តរតនគិរី៖ យុវជន២នាក់មានទំនាស់គ្នា ហើយបានប្រើអំពើហិង្សាដោយចេតនា បណ្តាលឲ្យភាគីម្ខាង បែកក្បាលសន្លប់ឈឹង កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅមុខសាលាបឋមសិក្សាបកែវ ស្ថិតនៅភូមិ១ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី។

មន្ត្រីនគរបាលស្រុកបកែវបានឲ្យដឹងថា កម្លាំងប៉ុស្ដិ៍បានសហការជាមួយកម្លាំងអធិការនគរបាលស្រុក ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡេង រតនៈ ហៅមូវ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ ពាក់ព័ន្ធប្រើប្រាស់អំពើហិង្សា ដោយយកដុំឥដ្ឋវាយទៅលើរងគ្រោះ។

មន្ត្រីខាងលើបានឲ្យដឹងទៀតថា ជនរងរបួសឈ្មោះ ហម សុផាត ហៅអាចែត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវសមត្ថកិច្ចដឹកបញ្ជូនតាមរថយន្តសាមុយ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកបកែវដើម្បីកសាងសុំណំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕ យក្ខឡោម