​ខ្នង​ទី​៤៧ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ផ្តល់ជូនលោក​អនុ​សេនីយ៍​ត្រី​សា​ន​ ជា

0

កំពង់ធំៈ លោក​អនុ​សេនីយ៍​ត្រី​សា​ន​ ជា ត្រូបានបានថ្នាក់ដឹកនាំនៃបញ្ជាករដ្ឋានតំបន់ប្រតិបត្តិការសឹករង​កំពង់ធំ យកចិត្តទុកដាក់ ពីជីវភាពរស់នៅនាពេលបច្ចុប្បន្ន ដែលមានជីវភាពក្រីក្រី និងពុំមានលទ្ធភាព សាង​សង់ជម្រកស្នាក់នៅបានសមរម្យ ទើបឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគម អតីត​យុទ្ធជនកម្ពុជា និងជាអគ្គមេបញ្ជាការរង​ នាយសេនាធិការ​ចម្រុះ​ នៃកងយោធពលខេមរភូមិមិន្ទ បាន​ឲ្យមេ​បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រៀបចំចាត់ចែងសាងសង់លំនៅដ្ឋាន ជូននាយទាហានរូបនេះ ដើម្បីឲ្យមានជម្រកស្នាក់នៅសមរម្យ ។

ក្រោយពីសាងសង់ផ្ទះមួយខ្នងរួចរាល់ ដែលជាខ្នងផ្ទះលើកទី ៤៧ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ជូន លោក​អនុ​សេនីយ៍​ត្រី​សា​ន​ ជា មេបញ្ជាការ​កងអនុសេនាតូចលេខ១​ កងអនុសេនាធំ​លេខ​២​ វរសេនាតូចថ្មើរជើង​លេខ​១​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅវេលាម៉ោង៨,១៥នាទី​ព្រឹកថ្ងៃទី​០៦ខែតុលា​ ឆ្នាំ​២០១៧​។

ពីធីប្រគល់ផ្ទះមួយខ្នងនេះ គឺបានដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមទាំងសហការី បានប្រគល់ផ្ទះមួយ ខ្នង ដែលបានសាងសង់អំពីឈើ ទំហំ ៤គុណ ៦ ជញ្ជាំងក្តា ប្រកស័ង្ខសី ដែល​ត្រូវ​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹកប្រាក់​ចំនួន​ ៧,​ ៨៩០.០០០៛​  នៅក្នុងពិធី បាន​ផ្ដល់​ជូន​គាត់​នូវ​អង្ករ​ចំនួន​៥០គីឡូ​ក្រាម​ មីយើង​ចំនួន​២​ កេស​  ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ និង​ថវិកា​ចំនួន​១០០.០០០៛​ បន្ថែម​ទៀត​ ​  ស្ថិត​នៅ​ភូមិ​ពាមគ្រែង​  ឃុំ​ ក្តី​ដូង​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ។

លោក​អនុ​សេនីយ៍​ត្រី​សា​ន​ ជា​ និង​ក្រុម​គ្រួសារ​ ព្រមទាំង​អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​ ចូលរួម​អបអរសាទរ​ចំពោះ​លោក​សាន​ ជា​ ដែល​បាន​ទទួល​ផ្ទះ​ថ្មី​នេះ​  និង​សូមគោរព​ថ្លែងអំណរគុណ​ដ៍ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោហ៊ុន សែន​ ដែល​ជានិច្ចកាល​តែងតែ​យក​ចិត្ត​ទុកដាក់​គិតគូរ​ដល់​សុខ​ទុក្ខ​ ជីវភាព​រស់នៅ​ របស់​យោធិន​គ្រប់​រូប​ និង​អតីត​យុទ្ធ​ជន​ ដែល​ជួប​ការ​លំបាក​ខ្វះខាត​ផងដែរ​  និងសូមប្តេជ្ញាស្មោះត្រង់ រក្សា​សន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេច និងគាំទ្រឲ្យសម្តេចហ៊ុន សែន  បន្តដឹក​នាំជានយក រដ្ឋមន្រ្តីគ្រប់អណ្ណត្តិបន្តទៀត។

ដោយ  ប៊ុន  រដ្ឋា